កុមារ យុវវ័យ ប្រជាពលរដ្ឋ ខណ្ឌសែនសុខ សម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពទឹកថ្លា

2022/03/03 12:53:37 am        406

ភ្នំពេញ ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងមកទីតាំងផ្សេងៗ បានសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​បើតាមលោកវេជ្ជបណ្ឌិត ដួង សុគន្ធា ប្រធានមណ្ឌលសុខភាពទឹកថ្លា នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦ឆ្នាំ រហូតដល់១៨ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ក្នុងមួយថ្ងៃ ពួកគាត់បានអញ្ជើញមកចាក់វ៉ាក់សាំងមានចំនួនជាង៨០០នាក់។ ជាការពិតដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត សម្តេចបានខិតខំគ្រប់មធ្យោបាយ ដើម្បីរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ។ គិតមកដល់បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ហើយ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋទូទាំងប្រទេស មានការយល់ដឹងច្រើន អំពីសារៈសំខាន់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។ បើទោះបីបងប្អូនប្រជាពលរដ្ឋ បានទទួលការវ៉ាក់សាំងគ្រប់ៗគ្នា ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់អនុសាសន៍ជាច្រើន ដូចជាការអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងតែម្តង។ ហើយទោះបីជាក្នុងថ្ងៃបុណ្យទានផ្សេងៗ ក៏មណ្ឌលសុខភាពទឹកថ្លា បើកបំរើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ឲ្យតែបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីតំបន់ណាក៏ដោយ ក៏ក្រុមការងារគ្រូពេទ្យរបស់យើងរីករាយសប្បាយចិត្ត ចាក់វ៉ាក់សាំងជូនពួកគាត់ទាំងអស់ផងដែរ។ ជាពិសេសឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រធានអូឌី អាជ្ញាធរខណ្ឌ បានយកចិត្តទុកដាក់ជម្រុញដល់ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ ឲ្យដំណើរការទៅបានដោយរលូន។

ទន្ទឹមគ្នានោះដែរ អាណាព្យាបាលនាំកូនៗ ចៅៗអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងយុវវ័យ ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពទឹកថ្លា បាននិយាយស្រដៀងគ្នាថា ពួកគាត់ទាំងអស់ សូមគោរពដឹងគុណប្រមុខដឹកនាំទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះសែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩មកចាក់ការពារអាយុជីវិតរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

បើតាមលោក អៀម សិលដុល្លា មន្រី្តការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមណ្ឌលសុខភាពទឹកថ្លា ក្រុមការងារគ្រូពេទ្យទាំងអស់ រងចាំផ្តល់សេវាកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងដូសទី១ រហូតដល់ដូសទី៤ ដែលជាដូសជំរុញចុងក្រោយ។ ក៏ដូចជាការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងការចូលរួមសម្របសម្រួលពីមន្រី្តសាលាខណ្ឌ គឺរៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីបន្តបន្ទាប់ទៀតជូនដល់ប្រជាពលរដ្ឋ។

ជាចុងក្រោយប្រធានមណ្ឌលសុខភាពទឹកថ្លា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤កី្ត សូមអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm