ពលរដ្ឋបង្ហាញក្ដីរីករាយ ខណៈទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើងច្រើន និងមានតម្លៃល្អ​

2025/12/25 06:38:55 pm        524

ខណៈដែលរដូវត្រីធ្វើផ្អក ប្រហុក ត្រីឆ្អើរ បានចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី២៥ ខែធ្នូនេះទៅ ប្រជា​ពលរដ្ឋទាំងទីជិត និងទីឆ្ងាយ បាននាំគ្នាមកទិញ ដើម្បីធ្វើទុកហូបផង និងសម្រាប់​លក់​ផង​នៅ​ក្នុង​មូលដ្ឋានរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋដែល​តែង​តែនិ​យម​ទៅ​ទិញ​ត្រី​ដើម្បី​ធ្វើ​ប្រហុក​ទុកទ​ទួល​ទាននោះ បានលើកឡើងថា ត្រីប្រហុកឆ្នាំនេះមានភាពល្អប្រសើរជាងមុន ហើយ​ក៏​មាន​តម្លៃសមរម្យ។

កំពុង​រង់​ចាំកាត់ក្បាលត្រីដើម្បីយកទៅធ្វើប្រហុក អ្នកស្រី ង៉ែត វឿន មកពីស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ ​បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា មិនខុសពីឆ្នាំកន្លងៗទៅទេ អ្នកស្រីរួមទាំ​ងសាច់​ញាតិ​តែងតែមកទិញត្រីកាត់ធ្វើប្រហុក ដើម្បីទុកសម្រាប់ហូបផង និងដើម្បីលក់ផង។ អ្នកស្រី បានបន្តថា ឆ្នាំនេះដោយសារត្រីសម្បូរ ហើយតម្លៃល្អ អ្នកស្រីបានទិញត្រីចំនួន ៥០០ ​ទៅ​៦០០គីឡូ ដោយក្នុងមួយគីឡូថ្លៃជិត ១ពាន់រៀល ក្នុង១គីឡូ ទៅតាមទំហំត្រី។

ប្រជា​ពលរដ្ឋដែលមកពីតំបន់ផ្សេងៗគ្នា ក្នុងគោលដៅតែមួយដើម្បីទិញត្រីយកទៅធ្វើប្រហុក ផ្អក សម្រាប់​ទទួលទាន នៅតំបន់កំពុងលួង ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានលើកឡើងថា តម្លៃ​ត្រី​ឆ្នាំនេះ និងឆ្នាំមុន គឺប្រហាក់ប្រហែលគ្នា ចន្លោះពី ៣០០រៀល ទៅ៩០០រៀល ក្នុង​១​គីឡូ​ក្រាម​ ទៅតាមទំហំ និងប្រភេទត្រីខុសៗគ្នា។ ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងស្រដៀងគ្នាទៀតថា ការ​មក​ទិញត្រីប្រហុក ផ្អកនេះ គឺមកក្នុងមួយឆ្នាំម្តង ដើម្បីទុកប្រើពេញមួយឆ្នាំបន្ទាប់។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​បំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រីតាមពេលវេលា និង​ទី​កន្លែង​គន្លង​ដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        200
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm