កូនឈើព្រៃលិចទឹក និងឈើប្រណិត ជាច្រើនដើម ត្រូវបានដាំនៅតំបន់ទេសចរណ៍បឹងពារាំង ក្រុងសៀមរាប

2025/12/25 08:51:44 pm        220

មន្ទីរបរិស្ថាន សហការជាមួយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា(FACT ហ្វេក) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័នធ បានរួមគ្នាដាំកូនឈើប្រណិតនិងកូនឈើព្រៃលិចទឹកចំនួន ១,៥០០ ដើម លើផ្ទៃដីតាមដងផ្លូវទៅតំបន់ទេសចរណ៍បឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក យុក សេងឡុង នាយកអង្គការហ្វេក មានប្រសាសន៍នៅថ្ងៃនេះថា ការដាំកូនឈើនេះ ក្រោមការគាំទ្រថរិកាពីដៃគូផ្ដល់ជំនួយ CEPF Aqua Mekong និងដៃគូផ្ដល់ជំនួយមួយចំនួនទៀត ដើម្បីចូលរួមស្ដារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តាមរយៈការដាំស្ដារកូនឈើព្រៃលិចទឹក និងឈើប្រណិតនៅតំបន់ដែលបានរិចរឹល និងព្រៃសាធារណៈ។ជាពិសេសគាំទ្រការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាទិភាពយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដោយផ្អែកលើសហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹង ការចូលរួម និងភាពជាម្ចាស់របស់សហគមន៍ ក្នុងការគ្រប់គ្រង និងការពារធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមប្រកបដោយនិរន្តភាព និងជាការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមបឹងទន្លេសាប ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ សាលារៀន និងដៃគូអភិវឌ្ឍន៍ ក្នុងការស្ដារធនធានធម្មជាតិ។លោកបន្ថែមថា កម្មវិធីនេះមានអ្នកចូលរួមដាំជាង២២០នាក់ ហើយក៏ត្រូវបានបានផ្សព្វផ្សាយណែនាំដល់សិស្សានុសិស្សនិងអ្នកចូលរួមអំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានធម្មជាតិ យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ភាពស្អាត ភាពបៃតង និងចេរភាព)។អត្ថប្រយោជន៍ព្រៃលិចទឹក ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអាជ្ញាធរ អ្នកជំនាញ អង្គការដៃគូ និងសហគមន៍ ក្នុងការពង្រឹងការគ្រប់គ្រងធនធានជលផល និងធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ការហូរច្រុះ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

បើតាមលោក យុក សេងឡុង ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារបានសហការជាមួយមន្ទីរបរិស្ថានខេត្ដសៀមរាប បង្កើតថ្នាលបណ្ដុះកូនឈើបានជាង១២០០០ដើម និងបានដាំនៅតាមទីសាធារណៈជាច្រើនពាន់ដើម ព្រមទាំងបានចែកជូនប្រជាពលរដ្ឋដាក់ដាំផងដែរ។ លោកថា ការអនុវត្តដាំកូនឈើព្រៃលិចទឹកនៅថ្ងៃនេះបានចំនួន១,៥០០ ដើម រួមមានដើមរាំង ដើមរំដេញ និងដើមឈើប្រណិត។ជាមួយគ្នានេះ អង្គការហ្វេក ក៏បានប្រគល់កាណូតល្បាតជូនសហគមន៍ និងលែងពស់ថ្លាន់ចូលបឹងទន្លេសាបផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm