ប្រទេសចំនួន ១៤ ថ្កោលទោសផែនការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែលនៅតំបន់ WEST BANK

2025/12/25 09:27:32 pm        98

ក្រុមប្រទេសចំនួន ១៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដែលថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបង្កើតការតាំងទីលំនៅថ្មីចំនួន ១៩ កន្លែង នៅក្នុងតំបន់វេសបែង ( West Bank) ដោយព្រមានថា ការសម្រេចបែបនេះរំលោភលើច្បាប់អន្តរជាតិ។

យោងតាមក្រសួងការបរទេសបារាំង សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខារួមគ្នាដោយប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់              ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«យើងរំលឹកថា សកម្មភាពឯកតោភាគីបែបនេះ ដែលជាផ្នែកមួយនៃការពង្រឹងគោលនយោបាយតាំងទីលំនៅកាន់តែទូលំទូលាយ នៅក្នុងតំបន់វេសបែង មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងហានិភ័យនៃការបង្កអស្ថិរភាពផងដែរ»។

ក្រុមនេះ បានសង្កត់ធ្ងន់ថា ការពង្រីកការតាំងលំឋានប្រឈមនឹងហានិភ័យនៃការធ្វើឲ្យខូចដល់ការអនុវត្តផែនការសន្តិភាពតំបន់ហ្កាហ្សា ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ដំណាក់កាលទី ២ និងធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យសម្រាប់សន្តិភាព និងសន្តិសុខរយៈពេលវែង នៅទូទាំងតំបន់។

ប្រទេសទាំង ១៤ បានបញ្ជាក់ជាថ្មីនូវ «ការប្រឆាំងយ៉ាងច្បាស់លាស់» របស់ពួកគេចំពោះទម្រង់ណាមួយនៃការបញ្ចូលទឹកដីជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល និងការពង្រីកគោលនយោបាយតាំងទីលំនៅ រួមទាំងការអនុម័តការតាំងទីលំនៅតំបន់ E1 និងលំនៅឋានថ្មីរាប់ពាន់ខ្នង។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន» ដោយបន្ថែមថា «យើងបញ្ជាក់ជាថ្មីថា គ្មានជម្រើសណាមួយក្រៅពីការចរចាអំពីដំណោះស្រាយរដ្ឋពីរនោះទេ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm