មនុស្ស២នាក់រងរបួស បន្ទាប់ពីភ្នាក់ងារICE បាញ់ទៅលើរថយន្តនៅរដ្ឋMaryland អំឡុងពេលបង្ក្រាប

2025/12/25 10:00:18 pm        346

យោងតាមអាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សពីរនាក់បានរងរបួសនៅក្នុងសង្កាត់មួយជាយទីក្រុង Baltimore បន្ទាប់ពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE)សហរដ្ឋអាមេរិក បានបាញ់ទៅលើរថយន្តកំពុងធ្វើដំណើរ ដែលអ្នកបើកបរតាមការចោទប្រកាន់ថាកំពុងគេចវេសពីការចាប់ខ្លួន។

ក្រសួងសន្តិសុខមាតុភូមិ(DHS) និយាយថា ភ្នាក់ងារICE បានព្យាយាមចាប់ខ្លួនបុរសពីរនាក់មកពីប្រទេសព័រទុយហ្គាល់ និងអែលសាល់វ៉ាឌ័រ ជាអ្នកដែលតាមការចោទប្រកាន់ថាកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ខណៈពួកគេកំពុងបើកបរឆ្លងកាត់តំបន់ Glen Burnie រដ្ឋ Maryland។

ក្រសួងសន្តិសុខមាតុភូមិ(DHS) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា មន្ត្រីបានខិតចូលទៅជិតរថយន្ត ហើយបានប្រាប់អ្នកបើកបរឱ្យពន្លត់ម៉ាស៊ីន ប៉ុន្តែអ្នកបើកបរមិនបានសហការទេ ហើយផ្ទុយទៅវិញបានបើកបុករថយន្តរបស់ទីភ្នាក់ងារ ICE ជាច្រើនគ្រឿង។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ថា «ដោយខ្លាចប៉ះពាល់ដល់អាយុជីវិត និងសុវត្ថិភាពសាធារណៈ មន្ត្រី ICE បានបាញ់ដើម្បីការពារខ្លួន ដោយបានវាយប្រហារទៅលើអ្នកបើកបរ»។

ការសរសេរបង្ហោះរបស់ក្រសួងនិយាយថា «មន្ត្រីដ៏ក្លាហានរបស់យើងកំពុងប្រថុយជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពសហគមន៍អាមេរិកដោយការចាប់ខ្លួន និងបណ្តេញជនបរទេសខុសច្បាប់ចេញពីដងផ្លូវ»។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm