លោក Trump យកថ្ងៃមុនបុណ្យណូអែលវាយប្រហារគូប្រជែង ដោយហៅថា «ក្រុមគ្មានការពិចារណាឆ្វេងនិយមជ្រុល»

2025/12/25 10:50:00 pm        74

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឆ្លៀតយកឱកាសថ្ងៃមុនបុណ្យណូអែល ដើម្បីវាយប្រហារក្រុមប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ ដោយដាក់ឈ្មោះពួកគេថា ជា «ក្រុមគ្មានគំនិតពិចារណាឆ្វេងនិយមជ្រុល» ខណៈដែលលោកបានបង្ហោះសារអបអរ និងជូនពរថ្ងៃបុណ្យនេះ។

ពីគេហដ្ឋានដ៏ស្កឹមស្កៃ Mar-a-Lago របស់លោក នៅរដ្ឋ Florida មេដឹកនាំខាងគណបក្សសាធារណរដ្ឋរូបនេះ បានចំណាយពេលមួយថ្ងៃមុនបុណ្យណូអែល ចែករំលែកអារម្មណ៍រីករាយ នៅថ្ងៃបុណ្យដ៏ធំនេះ។ លោកបានចូលរួមកម្មវិធីប្រពៃណីរបស់ពិធីបុណ្យនេះ គឺការនិយាយទូរសព្ទតាមដានដំណើរលោកតាសាន់តាក្លូសរបស់ NORAD (ទីបញ្ជាការការពារលំហអកាសអាមេរិកខាងជើង) ហើយលោកបានផ្ញើសារអបអរ និងជូនពរបុណ្យណូអែលដល់កងទ័ពអាមេរិកទូទាំងពិភពលោក។

តែលោក Trump មិនបានចែករំលែកភាពរួសរាយរាក់ទាក់ដូចគ្នានេះ ជាមួយនឹងគូប្រជែងគណបក្សប្រជាធិបតេយ្យឡើយ។ លោកបានលើកឡើងនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «រីករាយថ្ងៃបុណ្យណូអែលអ្នកទាំងអស់គ្នា ក្នុងនោះរួមទាំងក្រុមមិនចេះគិតពិចារណាឆ្វេងនិយមជ្រុលផងដែរ ដែលកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបំផ្លាញប្រទេសរបស់យើង ប៉ុន្តែកំពុងបរាជ័យយ៉ាងធ្ងន់ធ្ងរ»។

លោក Trump បានបន្ថែមថា៖ «យើងលែងបណ្ដោយឲ្យមានការមិនត្រួតពិនិត្យព្រំដែនទៀតទេ លែងមានបុរសទៅប្រកួតក្នុងកីឡារបស់ស្ត្រីទៀតហើយ លែងមានការលើកតម្កើងសិទ្ធិក្រុមស្រឡាញ់ភេទដូចគ្នា ឬមិនមានការអនុវត្តច្បាប់ដ៏ខ្សោយទៀតទេ។ អ្វីដែលយើងមាន គឺទីផ្សារភាគហ៊ុន និងផែនការសន្សំចូលនិវត្តន៍ដ៏ល្អប្រសើរ តួលេខឧក្រិដ្ឋកម្មទាបបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ គ្មានអតិផរណា ហើយកាលពីម្សិលមិញ GDP (ផលិតផលក្នុងស្រុកសរុប) គឺ ៤,៣ ពោលគឺមាន ២ពិន្ទុ ល្អជាងការរំពឹងទុក»។

មេដឹកនាំរូបនេះ បានរិះគន់ក្រុមប្រឆាំង ដែលបានរិះគន់រដ្ឋបាលរបស់លោក ជុំវិញការដោះស្រាយការចំណាយនៃការរស់នៅ ពោលគឺមួយថ្ងៃបន្ទាប់ពីទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា សេដ្ឋកិច្ច បានកើនឡើង ៤,៣ភាគរយ នៅក្នុងត្រីមាសទី៣ ដែលជា GDP ខ្ពស់បំផុត ក្នុងរយៈពេល ២ឆ្នាំ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm