កីឡា​អត្តពលកម្ម​ត្រូវការ​គ្រូ​ជម្រើស​ជាតិ ៣០ ទៅ ៤០​នាក់​ទៀត​

2022/03/03 10:58:42 am        77

​អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​បាន​លើក​ឡើ​ងថា សហព័ន្ធ​ត្រូវការ​គ្រូ​ជម្រើសជាតិ ៣០ ទៅ ៤០​នាក់​ទៀត​ដើម្បី​​ជំរុញ និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ធនធាន​កីឡាករ​-​កីឡាការិនី​ទៅតាម​វិញ្ញាសា​នីមួយៗឲ្យ​មានគុណ​ផល​ខ្ពស់ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស ​កីឡាអត្តពលកម្ម​អន្ដរជាតិ​កម្រិត​១ ដែល​រៀបចំ​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​សហព័ន្ធ​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​យកចិត្តទុកដាក់​សិក្សា នឹងត្រូវ​មាន​ក្ដី​ស្រ​ម៉ៃ​ខ្ពស់ដើម្បី​ចូលរួម​ដឹកនាំ និង​អភិវឌ្ឍន៍​កីឡាអត្តពលកម្ម​កម្ពុជា។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា កីឡាអត្តពលកម្មមាន​វិញ្ញាសា​ជាង ៤០​វិញ្ញាសា តែ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​បច្ចុប្បន្ន​មានតែ​ជាង ២០​នាក់ និង​គ្រូ​ប្រហែល ៧-៨​វិញ្ញាសា​ប៉ុណ្ណោះ។ ដូច្នេះ​មានន័យថា សហព័ន្ធ​ត្រូវការ​គ្រូ​ជម្រើសជាតិ​ប្រហែល ៣០ ទៅ ៤០​នាក់​ទៀត។

ហេតុនេះសម្រាប់​សិក្ខាកាម​ដែល​ស្រលាញ់ និង​មានចំណេះ​ជំនាញ​ ហើយគួរតែ​ខំរៀន​សូត្រ​បន្ថែមដើម្បី​ក្លាយជា​គ្រូ​ជម្រើសជាតិ។​ ​ដោយឡែក​សហព័ន្ធ​គាំទ្រ​ពេញទំហឹង​រាល់​មន្ដ្រី​បច្ចេកទេស និង​គ្រូ​ណាដែល​ចង់​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​គ្រូ​ជម្រើសជាតិ ដោយ​សហព័ន្ធ​នឹងធ្វើ​ការសហការ​ជាមួយ​ដៃគូ​បរទេស ដើម្បី​បញ្ជូនទៅ​រៀនសូត្រ​បន្ថែម ហើយ​យក​ចំណេះដឹង​ទាំង​នោះមក​ដឹកនាំ និង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​វិញ ដើម្បី​ឈានទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​កិត្តិយស​ជូន​ជាតិនា​ថ្ងៃ​អនាគត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm