រថយន្តមានស្លាកសញ្ញាពិធីបុណ្យ Hanukkah ត្រូវបានដុតឲ្យឆេះ នៅទីក្រុង Melbourne

2025/12/25 11:37:40 pm        117

នគរបាលអូស្ត្រាលី កំពុងស៊ើបអង្កេត «អគ្គិភ័យដ៏គួរឲ្យសង្ស័យ» បន្ទាប់ពីរថយន្តដែលមានស្លាកសញ្ញាប្រារព្ធពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ ត្រូវបានដុតឲ្យឆេះ នៅថ្ងៃព្រហត្បតិ៍ (ទី២៥ ខែធ្នូ) នេះ នៅទីក្រុង Melbourne។

រូបភាពនៅលើទូរទស្សន៍ជាតិ ABC បានបង្ហាញឲ្យឃើញថា រថយន្តគ្មានមនុស្សជិះនៅក្នុងនោះ ដែលមានស្លាកសញ្ញា «Happy Chanukah» ជាប់នៅលើដំបូល ត្រូវបានឆាបឆេះដោយសារអគ្គិភ័យ ខណៈចតនៅផ្លូវចូលផ្ទះ។

នគរបាលរដ្ឋ Victoria បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តនោះត្រូវបានឆាបឆេះ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូនេះ នៅជាយក្រុង St Kilda East នៃទីក្រុង Melbourne ដោយពណ៌នាថា វាជា «អគ្គិភ័យដ៏គួរឲ្យសង្ស័យ»។ អ្នករស់នៅក្នុងផ្ទះត្រូវបានជម្លៀសចេញ ដើម្បីជាការបង្ការ។

នគរបាលបានបញ្ជាក់ថា៖ «អ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណមនុស្សម្នាក់ ដែលអាចជួយដល់ការស៊ើបអង្កេតរបស់ខ្លួនបាន ហើយពួកគេកំពុងស្វែងរកយ៉ាងសកម្ម និងសាកសួរ អំពីកន្លែងលាក់ខ្លួនរបស់ជនទាំងនោះ»។

គួរបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលីកំពុងពង្រឹងច្បាប់ និងការផ្តន្ទាទោស ចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើម បន្ទាប់ពីការបាញ់ប្រហារសម្លាប់មនុស្សដ៏ច្រើន កាលពីថ្ងៃទី១៤ ខែធ្នូ អំឡុងពិធីបុណ្យ Hanukkah នៅលើឆ្នេរ Bondi បានបណ្ដាលឲ្យមនុស្ស ១៥នាក់បាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        3
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm