រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់ការបូកសរុបការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៥ មានលក្ខណៈល្អ និងកំពុងបន្តឈរលើផ្លូវនៃវឌ្ឍនភាពដ៏វិជ្ជមានជាបន្តបន្ទាប់

2025/12/26 02:46:43 am        155

ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តើមដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ 

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាលទូទាំងប្រទេស តាមរយៈថ្នាក់ដឹកនាំ និងជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងសស្រាក់សស្រាំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ឆន្ទៈ ក្តីករុណា រឹងមាំ និងអង់អាចក្លាហាន ក្នុងការបម្រើសេវាសុខាភិបាលគ្រប់ស្ថានភាព ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ បានណែនាំ និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ដោយ៖ ១)ត្រូវបន្តនិរន្តរ៍ភាពការងារប្រចាំថ្ងៃដែលជាបេសកកម្មរួមតែមួយ ក្នុងវិស័យសុខាភិបាល ២)បន្តការសហការគ្នា ស្មោះត្រង់ សាមគ្គីទំនាក់ទំនងល្អ ៣)ត្រូវមានការជួបប្រជុំ បំពេញការងារជាក្រុមឱ្យបានសកម្ម ៥)សូមធ្វើការដោយភាពទៀងទាត់ជាទម្លាប់ គំរូ និងសុក្រឹត្យភាព ៦)ត្រូវមានភាពហ្មត់ចត់ក្នុងការតាមដាន វាយតម្លៃ ណែនាំ ពន្យល់ បង្ហាត់បង្ហាញ និងការងារដល់ក្រុមការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ៧)បន្តពង្រឹង និងពង្រីកការអនុវត្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ និង ៨)ត្រូវបង្កើនការយកចិត្តទុកជាអាទិភាព ការងារព្រំដែន ដោយមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការព្យាបាលនោះទេ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងប្រាជ្ញាវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        101
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm