សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/26 03:05:38 am        292


១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ 

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។

- ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

- ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

- ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ម៉ោង ១:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងបានបន្តបាញ់ផ្លោងកាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។  

- ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបាញ់កាំជ្រួចហ្វូងប្រភេទ DTI-2 និងSR4 មកលើប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ, គោល៨ ព្រមទាំងវាយប្រហារចូលដល់ទីប្រជុំជនរបស់ស្រុកស្រអែម, ពាក់ស្បែក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។

- ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 មកលើភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជំាតែ និងគោល៨ ព្រមទាំងបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ 

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។

- ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ 

- ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។

- ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួនទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។

- ចាប់ពីម៉ោង ៦:១៣នាទី ដល់ម៉ោង ១៥:៣៥នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ១២៥គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃចាន់។ 

- ចាប់ពីម៉ោង ៦:១៨ ដល់ម៉ោង ៦:៤៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ 

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកថ្មពួក។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំចំនួន ៩៩គ្រាប់, ផ្សែងពុល និងបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចំនួន ៤លើកក្នុងភូមិសាស្ត្រភូមិជោគជ័យ។

- ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១៥:១១នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

- ម៉ោង ១៦:៥៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះ និងរថពាសដែកបានព្យាយាមរុលចូលភូមិសាស្ត្រចំការគ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm