ស៊ីរីបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់របស់ ISIS ត្រូវបានសម្លាប់

2025/12/26 03:16:47 am        192


អាជ្ញាធរស៊ីរី នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានសម្លាប់មេដឹកនាំជាន់ខ្ពស់មួយរូប នៅក្នុងក្រុម ISIS ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំម្នាក់ទៀត នៅជិតទីក្រុងដាម៉ាស។

កងកម្លាំងសន្តិសុខ និងចារកម្មរបស់ប្រទេសស៊ីរី ដែលធ្វើការក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមចម្រុះអន្តរជាតិ បានអនុវត្តនូវអ្វីដែលក្រសួងមហាផ្ទៃបានពិពណ៌នាថា ជា «ប្រតិបត្តិការសន្តិសុខច្បាស់លាស់ជាក់លាក់»។

អាជ្ញាធរបានបញ្ជាក់ថា៖ «ប្រតិបត្តិការនេះបាននាំឲ្យមានការបញ្ចប់ជីវិតរបស់ភេរវករឈ្មោះ Mohammad Shahada ដែលគេស្គាល់ថា ជា Abu Omar Shaddad ដែលត្រូវបានគេចាត់ទុកថា ជាមេដឹកនាំរបស់ ISIS ដ៏លេចធ្លោម្នាក់ នៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិការនេះកើតឡើងដែលជាការបញ្ជាក់ពីប្រសិទ្ធភាពនៃការមានប្រតិបត្តិការរួមគ្នា រវាងភ្នាក់ងារសន្តិសុខជាតិ និងដៃគូអន្តរជាតិ»។

នៅប៉ុន្មានម៉ោងមុននេះ អាជ្ញាធរ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនលោក Taha al-Zoubi ដែលត្រូវបានគេស្គាល់ថា Abu Omar Tabiya ដែលជាមេដឹកនាំក្រុម ISIS នៅទីក្រុងដាម៉ាស រួមជាមួយនឹងកូនចៅរបស់គេជាច្រើននាក់ កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ បានសម្លាប់ទាហានអាមេរិក ២នាក់ និងជនស៊ីវិលអាមេរិកម្នាក់។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ទៅលើខ្មាន់កាំភ្លើងរបស់ក្រុម IS តែមួយគត់ នៅក្នុងទីក្រុង Palmyra របស់ប្រទេសស៊ីរី។ ជាការសងសឹក កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុម ISIS នៅស៊ីរី។ ហើយបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហារទាំងនោះបានផ្ដាច់ជីវិតសមាជិក ៥នាក់របស់ក្រុមជីហាដ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm