សម្តេចតេជោ ផ្តល់​អនុសាសន៍​ឲ្យ​អាស៊ាន​ណាប៉ូល​ ពង្រឹងកិច្ចសហការ​ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​អាស៊ាន​គ្មាន​ភេរវកម្ម

2022/03/03 06:02:34 pm        537

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣ខែមីនានេះ ប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន ជូនដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមកចូលជួបសំដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងសេចក្តីរីករាយ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តា​អាស៊ាន​ណាប៉ូល​ដែល​បាន​មកចូល​រួមសន្និសីទលើកទី៤០នៅទីក្រុងភ្នំពេញ​ស្តីពីអាស៊ានណាប៉ូល, សម្តេច បាន​ផ្តល់​អនុសាសន៍ឱ្យបណ្តា​ប្រទេ​ស​អាស៊ាន​ណាប៉ូល ទាំងអស់ខិតខំពង្រឹង កិច្ច​សហការបន្ថែមទៀត ​ដើម្បីធ្វើយ៉ាង​ណាឱ្យ​អា​ស៊ាន​​បាន​ក្លាយ​ទៅ​ជា​អាស៊ាន​គ្មានភេរវកម្ម។

សម្ដេចតេជោ ហ៊ុន សែន ​ក៏បានលើ​ក​ទឹក​ចិ​ត្ត​ផ​ងដែរ ​ឲ្យ​អាស៊ានណាប៉ូល​ទាំងអស់​ចែក​រំលែក​បទ​ពិសោធន៍​ព័ត៌មាន​ហើយក៏ចង់ឲ្យអាស៊ានណាប៉ូល​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត ​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ផង​និងជំរុញ​ពាណិជ្ជកម្មរវាងប្រទេសអាស៊ានក្នុងតំបន់ផង។

បន្ថែមពីលើនេះ​ សម្ដេចតេជោ ​ក៏បានថ្លែងអំណរគុណ​ជាថ្មី ​ចំ​ពោះ​ប្រ​តិភូអាស៊ាន​ណាប៉ូលទាំងអ​ស់ ហើយ​ក៏បាន​ផ្ដោត​នូវក្តី​សង្ឃឹមថា ​ប្រតិភូអាស៊ានណាប៉ូល​ទាំង​អស់នឹងចូល​រួមធ្វើអោយ​សន្និសីទ​លើកទី៤០ ​ស្តីពី​អាស៊ាន​ណាប៉ូ​ល​នៅ​ទីក្រុងភ្នំពេញ​ទទួល​បានជោគជ័យ។

ជា​ការឆ្លើយតប ​គណៈប្រតិភូទាំងអស់​បាន​ប្ដេជ្ញាចិត្តជូ​ន​ចំពោះ​សម្ដេចតេជោថា​ នឹង​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​ហើយ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណាប្រែ​ក្លាយ​តំបន់​អាស៊ាន​ឱ្យក្លាយ​ជាតំបន់​កិច្ចសហប្រតិ​បត្តិការ​ប្រកប​ដោយ​សុខដុមនីយកម្ម,ស្ថេរភាព និងសន្តិភាព៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm