លោក Zelenskyy៖ មន្រ្តីអ៊ុយក្រែន និងអាមេរិក ពិភាក្សាអំពីមធ្យោបាយនាំយកសន្តិភាពមកឱ្យកាន់តែកៀក

2025/12/26 04:13:45 pm        203

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា លោកបានធ្វើកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសារលោក Trump គឺលោក Jared Kushner អស់រយៈពេលប្រហែល ១ម៉ោង អំពីមធ្យោបាយដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

ក្នុងការបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាម លោក Zelenskyy បាននិយាយថា “នោះពិតជាកិច្ចសន្ទនាដ៏ល្អមួយ៖ មានព័ត៌មានលម្អិតជាច្រើន គំនិតល្អៗ ដែលភាគីទាំងពីរបានពិភាក្សា ហើយក៏មានគំនិតថ្មីៗមួយចំនួនអំពីមធ្យោបាយនាំយកសន្តិភាពពិតប្រាកដ ឱ្យខិតមកកាន់តែជិត ហើយនោះគឺទាក់ទងនឹងទម្រង់ កិច្ចប្រជុំ និងជាពិសេស ពេលវេលាកំណត់”។

លោក Trump កំពុងតែជំរុញឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអាយុកាលជិត ៤ឆ្នាំមកនេះ ហើយប៉ុន្មានសប្តាហ៍ថ្មីៗនេះ កិច្ចប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយលោក Witkoff និងលោក Kushner បាននិងកំពុងរីកចម្រើនបន្តិចម្តងៗ។ កាលពីដើមសប្តាហ៍នេះ លោក Zelenskyiy បានបើកបង្ហាញសេចក្តីព្រាងផែនការសន្តិភាព ២០ចំណុច ដែលលោកពិពណ៌នាថា ជាក្របខណ្ឌសំខាន់សម្រាប់បញ្ចប់សង្គ្រាម។

សេចក្តីព្រាងនេះ តំណាងឱ្យកំណែថ្មីនៃផែនការដើម ២៨ចំណុច ដែលសហរដ្ឋអាមេរិក ធ្លាប់បានពិភាក្សាជាមួយភាគីរុស្ស៊ី។ យ៉ាងណាក៏ដោយ លោក Zelenskyy បានសង្កត់ធ្ងន់ថា សំណួរសំខាន់ៗអំពីបញ្ហាទឹកដី នៅតែមិនទាន់ដោះស្រាយបានទេ នៅក្នុងសេចក្តីព្រាង ២០ចំណុចថ្មីនោះ ដោយអំពាវនាវឱ្យមានកិច្ចប្រជុំជាមួយលោក Trump ដើម្បីដោះស្រាយបញ្ហាដ៏រសើបបំផុតបែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        104
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        142
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm