សហរដ្ឋអាមេរិក បើកការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម នៅនីហ្សេរីយ៉ា

2025/12/26 04:21:48 pm        259

លោកប្រធានាធិបតី Donald Trump និងយោធាអាមេរិក បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (ISIS) នៅភាគពាយព្យប្រទេសនីហ្សេរីយ៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា ដោយអះអាងថាក្រុមនេះកំពុងកំណត់គោលដៅលើគ្រិស្តបរិស័ទក្នុងតំបន់។

ក្នុងសារបង្ហោះមួយលើបណ្ដាញសង្គម លោក Trump បាននិយាយថា៖ «យប់នេះ តាមបទបញ្ជារបស់លោកក្នុងនាមជាអគ្គមេបញ្ជាការ សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងកាចសាហាវមួយ ប្រឆាំងនឹងក្រុមភេរវករ ISIS នៅភាគពាយព្យនីហ្សេរីយ៉ា ដែលបានកំណត់គោលដៅ និងកាប់សម្លាប់យ៉ាងឃោរឃៅ ជាពិសេសគ្រិស្តបរិស័ទស្លូតត្រង់ ក្នុងកម្រិតមិនធ្លាប់មានពីមុនមក អស់រយៈពេលជាច្រើនឆ្នាំ ឬអាចរាប់សតវត្សរ៍មកហើយ!»។

ទីបញ្ជាការអាហ្វ្រិករបស់យោធាអាមេរិក បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងក្នុងរដ្ឋ Sokoto ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរនីហ្សេរីយ៉ា ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធ ISIS ជាច្រើននាក់។ សេចក្តីថ្លែងការណ៍មួយនៅមុននោះ ដែលបង្ហោះដោយបញ្ជាការអាមេរិក បាននិយាយថា ការវាយប្រហារធ្វើឡើងតាមសំណើអាជ្ញាធរនីហ្សេរីយ៉ា ប៉ុន្តែក្រោយមកត្រូវលុបចេញវិញ។

ក្រសួងការបរទេសនីហ្សេរីយ៉ា និយាយថា ការវាយប្រហារនេះត្រូវបានអនុវត្ត ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការចែករំលែកចារកម្មសម្ងាត់ និងការសម្របសម្រួលយុទ្ធសាស្ត្រ ដើម្បីកំណត់គោលដៅលើពួកសកម្មប្រយុទ្ធ។

ប្រតិបត្តិការយោធានេះបានកើតឡើងបន្ទាប់ពីលោក Trump នៅចុងខែតុលា បានចាប់ផ្តើមព្រមានថា គ្រិស្តសាសនិកកំពុងប្រឈមនឹង «ការគំរាមកំហែងដល់អត្ថិភាព» នៅនីហ្សេរីយ៉ា ហើយលោកក៏បានគំរាមធ្វើអន្តរាគមន៍យោធាក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ជុំវិញអ្វីដែលលោកនិយាយថា បរាជ័យរបស់នីហ្សេរីយ៉ា ក្នុងការបញ្ឈប់អំពើហិង្សា ដែលកំណត់គោលដៅលើសហគមន៍កាន់គ្រិស្តសាសនា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm