អ៊ីរ៉ង់ ព្រមានថាសង្គ្រាមបន្ទាប់ជាមួយអ៊ីស្រាអែល នឹងមិនបញ្ចប់ក្នុងរយៈពេល១២ថ្ងៃនោះទេ

2025/12/26 04:49:44 pm        306

កាសែតប្រចាំថ្ងៃអ៊ីរ៉ង់ដែលមានសម្ព័ន្ធភាពជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានសរសេរថា អ៊ីស្រាអែល ខ្វះសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដ៏យូរអង្វែងជាមួយអ៊ីរ៉ង់ ដោយនិយាយថាជម្លោះណាមួយដែលកើតឡើងវិញនឹងធំជាង និងយូរជាង ការប្រឈមដាក់គ្នារយៈពេល១២ ថ្ងៃកន្លងទៅ។

ការសែត Javan របស់អ៊ីរ៉ង់ខាងលើ បានសរសេរក្នុងអត្ថបទវិភាគមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា អ៊ីស្រាអែល មិនមានសមត្ថភាពសម្រាប់សង្គ្រាមដ៏ខ្លាំងក្លា ឬសម្រាប់ការប្រឈមនឹងមហាអំណាចដូចជាអ៊ីរ៉ង់ទេ ហើយវាច្បាស់ណាស់ថាសង្គ្រាមមួយផ្សេងទៀតនឹងមិនបញ្ចប់ក្នុងរយៈពេល១២ ថ្ងៃដូចសង្គ្រាមមុននោះទេ។

សង្គ្រាមរយៈពេល១២ ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាលពីខែមិថុនា ឆ្នាំ២០២៥ គឺជាជម្លោះរយៈពេលខ្លី ប៉ុន្តែខ្លាំងក្លា។ជម្លោះនោះបានចាប់ផ្តើមឡើងដោយការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែល លើមូលដ្ឋានយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិកបានចូលរួមផ្នែកយោធានៅពាក់កណ្តាលជម្លោះនោះ។ នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan ក្នុងប្រតិបត្តិការមួយដែលដាក់ឈ្មោះថា Operation Midnight Hammer ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក B-2 និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ដែលជាការវាយលុកលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទឹកដីអ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកក្នុងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា បន្ទាប់ពីការវាយប្រហារទាំងនោះ។

ជម្លោះនេះបានបញ្ចប់ដោយបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងកាតា ប៉ុន្តែការប្រយុទ្ធគ្នាមួយរយៈនោះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងនៅអ៊ីរ៉ង់ និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm