ពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់ជាង ៣០០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 06:21:24 pm        696

ភ្នំពេញ៖ ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីគិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣២៤លានដុលា្លរ កើនទ្បើង ៥២ភាគរយធៀបនឹងឆ្នាំ២០២០។

ទិន្នន័យពាណិជ្ជកម្មទេ្វភាគីនេះ ត្រូវបានលើកក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ កាទ្រីណា ខូភើ (Katrina Cooper) អនុលេខាធិការទទួល​បន្ទុក​អាស៊ីអគ្នេយ៍​ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និង​ពាណិជ្ជកម្មអូស្រ្តាលី ​អមជាមួយឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី​ប្រចាំកម្ពុជា ​និងសហការី កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនភ្ញៀវ អំពីវឌ្ឍនភាពនៃការរៀបចំ​បញ្ជី​សមិទ្ធផលសេដ្ឋកិច្ច​អាទិភាព​របស់កម្ពុជា ​ក្រោម​សសរស្ដម្ភសហគមន៍​សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ៖ អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ាន​ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា​លើការអនុវត្តកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា ​និងអូស្រ្ដាលីជាសមាជិកផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាព​ជាដៃគូមេគង្គ​និងអូស្រ្តាលី (Mekong-Australia Partnership) និង​ការ​គាំទ្រ​របស់​អូស្រា្តលី​សម្រាប់សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ ភាគីអូស្រ្តាលី បានអបអរសាទរចំពោះការ​រីកចម្រើន​ពាណិជ្ជកម្មទ្វេភាគី និង​ប្តេជ្ញា​បន្តជំរុញកំណើនពាណិជ្ជកម្ម និង​វិនិយោគបន្ថែមទៀត។

ជាមួយគ្នានេះ​ លោកជំទាវ​ក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលីចំពោះកម្ពុជា ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្លាស់វេនឆ្នាំ២០២២​ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាង​ជិតស្និទ្ធ​ជាមួយកម្ពុជា សំដៅអាច​សម្រេច​បាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm