អ្នកស្រុកហ្កាហ្សា ប្រារព្ធថ្ងៃបុណ្យណូអែល នៅក្រោមសំឡេងគ្រាប់បែក និងយានដ្រូនរបស់អ៊ីស្រាអែល

2025/12/26 06:03:43 pm        196

យោងតាមសេចក្ដីរាយការណ៍របស់ក្រុមអ្នកសារព័ត៌មាន Al Jazeera ដែលនៅក្នុងទីក្រុងហ្កាហ្សាផ្ទាល់ បានឱ្យដឹងថា សហគមន៍អ្នកកាន់គ្រិស្តសាសនានៅក្នុងតំបន់ហ្កាហ្សា បានប្រារព្ធពិធីបុណ្យណូអែលដ៏ស្ងប់ស្ងាត់មួយ ខណៈសំឡេងនៃការបាញ់ផ្លោង និងសំឡេងយានដ្រូនរបស់អ៊ីស្រាអែល ចេញពីភាគខាងកើតនៃតំបន់នោះ បានបន្លឺឡើងពេញមួយយប់រហូតដល់ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ដែលគួរតែជាថ្ងៃបុណ្យណូអែលដ៏រីករាយ។

របាយការណ៍បានបន្តថា ក្រៅពីភាពភ័យខ្លាចទាំងនេះ វិហារសាសនាគ្រិស្តជាច្រើនដែលនៅសេសសល់ទូទាំងតំបន់ហ្កាហ្សា បានកាត់បន្ថយ ឬលុបចោលសកម្មភាពបុណ្យណូអែលទាំងស្រុង ហើយជំនួសមកវិញដោយការជួបជុំតូចៗលក្ខណៈឯកជន និងការអធិស្ឋានតាមជញ្ជាំងព្រះវិហារដែលរងការខូចខាត។

ចំនួនភាគច្រើននៃប្រជាជន ២លាននាក់ របស់ហ្កាហ្សា ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ក្នុងអំឡុងសង្គ្រាមដីគោកនិងផ្លូវអាកាសអស់ ២ឆ្នាំ របស់អ៊ីស្រាអែល ក្នុងតំបន់ដ៏តូចចង្អៀតនេះ ដែលបញ្ឆេះឡើងដោយការវាយប្រហារខែតុលា ឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ បច្ចុប្បន្ន មនុស្សជាច្រើនរស់នៅក្នុងតង់ និងទីជម្រកបណ្ដោះអាសន្នផ្សេងទៀត ដោយសារលំនៅឋានត្រូវបំផ្លាញក្នុងសង្រ្គាម។

បទឈប់បាញ់ដែលចូលជាធរមានកាលពីខែតុលា កន្លងទៅ បានបន្តយ៉ាងទូលំទូលាយទោះបីជាមានការចោទដាក់គ្នា និងការវាយប្រហារមួយចំនួនក៏ដោយ។ ទោះយ៉ាងក្ដី សង្រ្គាមដ៏បង្ហូរឈាមបានបំផ្លាញផ្នែកភាគច្រើនរបសហ្កាហ្សារួចទៅហើយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដែលធ្វើឱ្យអ្នកស្រុកប្រឈមហានិភ័យខ្ពស់ក្នុងរដូវរងា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm