កម្ពុជាអំពាវនាវឱ្យថៃត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពឡើងវិញ និង​បញ្ឈប់​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ

2025/12/26 11:30:13 am        237

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បន្ត​អំពាវនាវដល់ភាគីថៃ ត្រលប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរឡើងវិញ និង​បញ្ឈប់​ទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាជា ខណៈ​ទង្វើ​ឈ្លាន​ពាន​ដោយ​ប្រើ​ប្រាស់សព្វាវុធគ្រប់ធន់បាញ់ប្រហារ ទម្លាក់គ្រាប់បែកពីលើយន្តហោះ និងនាវាមិនរើស​គោល​ដៅ បំផ្លិចបំផ្លាញសម្លាប់ជនស៊ីវិលកម្ពុជា គឺបានបង្ហាញយ៉ាងច្បាប់ថាថៃ គឺជារដ្ឋបំពាន​ច្បាប់​អន្តរជាតិ បំផ្លាញសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់មូល។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះ មិន​សំដៅទីតាំងជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយឡើយ, ប៉ុន្ដែយោធា​ថៃ​មក​ទល់​ពេល​នេះ​នៅតែបន្ត​ធ្វើការវាយប្រ​ហារ​មក​លើ​ទីតាំង​ស៊ីវិល​កម្ពុជា​បណ្ដាល​ឱ្យ​ពលរដ្ឋ​ស្លូតត្រ​ង់ក​ម្ពុជា​រង​របួស និងស្លាប់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកប​ដោយ​សុច្ឆន្ទៈ​ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា​សន្ធិ​សញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្ត ភូមិជោគជ័យ និងភូមិព្រៃចាន់
2025/12/26 03:06:16 pm        1
ក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រក្រោយវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ ក្នុងខេត្តសៀមរាប
2025/12/26 02:56:17 pm        1
ជាង ៦ម៉ោង ព្រឹកនេះ យោធាថៃ បានឈ្លានពាន បាញ់ផ្លោង ទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង
2025/12/26 02:36:43 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំឃើដស៊ីរី៖ «កិច្ចប្រឹងប្រែងទាំងអស់» កំពុងត្រូវបានធ្វើឡើង ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងជាមួយទីក្រុងដាម៉ាស

2025/12/26 03:21:55 pm
​អ្នកវិភាគ៖ ការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា ទំនងជាមិននាំមកនូវអ្វីថ្មីដល់ប្រទេសនេះឡើយ
2025/12/26 03:18:55 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អតីតស្នងការនគរបាលអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានគេធ្វើឃាត នៅក្នុងប្រទេសអ៊ីរ៉ង់
2025/12/26 03:14:01 pm
​[BREAKING NEWS] អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានទោស ជុំវិញការចោទប្រកាន់ពុករលួយថ្មី ពាក់ព័ន្ធមូលនិធិ 1MDB
2025/12/26 03:08:44 pm
​យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្ត ភូមិជោគជ័យ និងភូមិព្រៃចាន់
2025/12/26 03:06:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/25 11:01:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 08:02:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am