អតីតពលករ ៥០០នាក់បន្ថែមទៀត​ចុះឈ្មោះរៀន​ជំនាញ​ដេរ​ដោយ​ឥតគិ​ត​ថ្លៃ​រៀប​ចំ​ដោយ​ក្រសួង​ការងារ

2025/12/26 06:56:31 pm        515

វគ្គបណ្តុះបណ្តាលជំនាញដេរខ្លីរយៈពេល៧ថ្ងៃដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈគិតមកដល់ពេលនេះមានពលរដ្ឋចុះឈ្មោះចូលរៀនប្រមាណ ៥០០ នាក់​បន្ថែម​ទៀត ខណៈវគ្គនេះកំពុងបន្តអនុវត្តនៅតាមរោងចក្រចំនួន ៦ ក្នុងខេត្តកណ្តាល និង​ខេត្ត​កំពង់ស្ពឺ​។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ ខែ​ធ្នូ​នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ប្រជាពលរដ្ឋដែលបានរៀនជំនាញកាត់ដេរ តាម​រយៈវគ្គខ្លីការបណ្តុះបណ្តាលជំនាញដេរនៅក្នុងរោងចក្រ នឹង​ទទួល​បាន​ឱកាស​ការងារ​លឿន​។

លោក​បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការសម្របសម្រួល និងផ្គូផ្គងការងារ​ភ្លាមៗស​ម្រាប់​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ​ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ និង​​ទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ លោកបានបន្ថែមថា ចំពោះ​អត្ថ​ប្រយោជន៍​ដែល​សិក្ខា​កាមនឹងទទួលបាន មានដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួល​បានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូន​អំឡុង​ពេល​បណ្ដុះ​បណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូន​អាហារ​ថ្ងៃ​ត្រង់​ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅ​ពេល​ចូល​បម្រើ​ការងារ​។

ជាមួយនេះ លោក ស៊ុន មេសា បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេស​អតីត​ពលករ​ទាំង​អស់​ដែល​មិនទាន់មានការងារធ្វើ ឬមិនទាន់មានជំនាញ អាចចូលរួមឈ្មោះក្នុង​វគ្គបណ្តុះ​បណ្តាល​នេះ​ដើម្បី​មាន​សមត្ថភាពគ្រប់គ្រាន់ ហើយអាចចូលបម្រើការងារ​បាន​ដើម្បី​កែ​ប្រែជី​វភា​ព​ឱ្យ​កាន់​តែ​រីក​ចម្រើន និងកាន់តែប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃនេះ មានរយៈពេល ៣ខែ ចាប់​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦​វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃ​ជាប់​គ្នា​ក្នុង​មួយ​វគ្គ​។ លក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញនេះបាន សិក្ខាកាមទាំងពីរភេទ ត្រូវ​មាន​អាយុ​ចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬ​សៀវ​ភៅ​គ្រួសារ ​ឬលិខិតឆ្លងដែន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm