ក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភានាំថវិកាជូនសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក

2025/12/26 11:57:25 am        90

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីក្រុមការងារស្រ្តីនៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយលោកជំទាវ នន់ ថាវី ដែលជាប្រធាន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូន ក្រុមការងារស្រ្តី នៃ     គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងការរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ ថវិកាដែលក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបាន ជូនដល់  សម្តេចប្រធានរដ្ឋសភានាពេលនេះ មានចំនួន ២លានរៀល។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចលនាស្នេហាជាតិបានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងរឹងមាំជាទីបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ បានឈរយ៉ាងរឹងមាំពីរក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជននានា បានចូលរួមយ៉ាងសស្រាក់សស្រំា មិនប្រកាន់និន្នាការនយោបាយឡើយ បានចូលរួមទំាងកម្លំាងកាយចិត្ត ថវិកា និងសម្ភារៈ ក្នុងការឧបត្ថម្ភ គំាទ្រ ជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹករបស់យើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ បានឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោរឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។

សម្តេចបានសង្កត់ធ្ងន់ថា"ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ។ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ដល់ជនភៀសសឹក និងគាំទ្រដល់វីរកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។"

ជាមួយគ្នានេះសម្តេចបានផ្តាំផ្ញើជូន វីរកងទ័ពនៅសមរភូមិមុខថា រដ្ឋសភានិងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារវីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ចាក់ថា អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា បានធ្វើការបែបចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។

ដើម្បីគំាទ្រដល់សកម្មភាពមនុស្សធម៌ដែលក្រុមការងារស្រ្តី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញបន្តទៀត សម្តេចប្រធានរដ្ឋសភាបានប្រគល់ជូន ថវិកាផ្ទាល់ខ្លួន សម្តេចចំនួន៥លានរៀលដល់ក្រុមការងារស្រ្តី វិញដែរ។ សម្តេចបានផ្តាំផ្ញើជូនក្រុមការងារត្រូវផ្សារភ្ជាប់កម្លំាងមនុស្សធម៌ជាមួយមហាគ្រួសារខ្មែរ បន្តចូលរួមគំាទ្រ វីរយុទ្ធជននិងពលរដ្ឋភៀសសឹកតាមគ្រប់មធ្យោបាយ និងត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិនិងយន្តការទ្វេភាគី៕

អត្ថបទដែលទាក់ទង

យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្ត ភូមិជោគជ័យ និងភូមិព្រៃចាន់
2025/12/26 03:06:16 pm        1
ក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រក្រោយវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ ក្នុងខេត្តសៀមរាប
2025/12/26 02:56:17 pm        1
ជាង ៦ម៉ោង ព្រឹកនេះ យោធាថៃ បានឈ្លានពាន បាញ់ផ្លោង ទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង
2025/12/26 02:36:43 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំឃើដស៊ីរី៖ «កិច្ចប្រឹងប្រែងទាំងអស់» កំពុងត្រូវបានធ្វើឡើង ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងជាមួយទីក្រុងដាម៉ាស

2025/12/26 03:21:55 pm
​អ្នកវិភាគ៖ ការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា ទំនងជាមិននាំមកនូវអ្វីថ្មីដល់ប្រទេសនេះឡើយ
2025/12/26 03:18:55 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អតីតស្នងការនគរបាលអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានគេធ្វើឃាត នៅក្នុងប្រទេសអ៊ីរ៉ង់
2025/12/26 03:14:01 pm
​[BREAKING NEWS] អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានទោស ជុំវិញការចោទប្រកាន់ពុករលួយថ្មី ពាក់ព័ន្ធមូលនិធិ 1MDB
2025/12/26 03:08:44 pm
​យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្ត ភូមិជោគជ័យ និងភូមិព្រៃចាន់
2025/12/26 03:06:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/25 11:01:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 08:02:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am