កម្ពុជា និងអូម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

2022/03/03 06:29:24 pm        777

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេស អូម៉ង់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនាពេលខាងមុខ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ បានទទួលជួបឯកឧត្តម សាឡិច ម៉ូហាម៉េត អាម៉េតអាយស៊ូគ្រី (Saleh Mohamed Ahmed Al Suqri) ឯកអគ្គរាជទូតតែង​តាំង​ថ្មី​ នៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវ តឹករ៉េត កំរង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈ​បេសកកម្មការ​ទូត​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ​ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាព​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់​តែខ្ពស់​មួយកម្រិតទៀត។

ទន្ទឹមនេះលោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និង​គោលនយោបាយ​នានា​ ដែល​ទ្រទ្រង់​ដល់​ធុរជន ​និង​វិនិយោគិន​គ្រប់ទី​មជ្ឈដ្ឋាន ជាក់ស្តែង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង​ក្របខណ្ឌអាស៊ានបូកដៃគូ ​និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

លោកជំទាវ បានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាម​រយៈការ​បង្កើត​ផលិតកម្ម ​ការ​ចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ​និងការវិនិយោគលើផលិតផល​សក្តានុពល​របស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។

ជាការ​ឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់​ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជា​ពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​កំពង់ផែ​អន្តរជាតិ​ និងសភាពាណិជ្ជកម្ម។

គិតក្នុងឆ្នាំ២០២០​ និង២០២១​ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់​ សម្រេចបានប្រមាណ ៥,៥លាន​ដុល្លារអាម៉េរិក​។

បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់​ ដែលអាចបំពេញ​ឱ្យគ្នាទៅវិញ​ទៅមក និងផ្តល់នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញទំហំពាណិជ្ជកម្ម ​និង​វិនិយោគទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើង​នាពេលអនាគត៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm