រដ្ឋាភិបាលយេម៉ែនគាំទ្រការជំរុញរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងខេត្តភាគខាងត្បូង

2025/12/26 09:31:33 pm        156

រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ បានគាំទ្រការអំពាវនាវរបស់   អារ៉ាប៊ីសាអ៊ូឌីត ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ ខណៈដែលចលនាយោធារបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) បន្តធ្វើឲ្យសម្ព័ន្ធភាពប្រឆាំងនឹងក្រុមហ៊ួទីកាន់តែតានតឹង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋ រដ្ឋាភិបាលយេម៉ែនបានស្វាគមន៍អ្វីដែលខ្លួនពិពណ៌នាថា ជាជំហរដ៏ច្បាស់លាស់ មានតុល្យភាព និងមានការទទួលត្រូវរបស់អារ៉ាប៊ីសាអ៊ូឌីតចំពោះការវិវត្តចុងក្រោយបំផុត នៅក្នុងខេត្ត Hadramout និង Al-Mahrah។

រដ្ឋាភិបាលបានព្រមានថា សកម្មភាពសន្តិសុខ ឬយោធាណាមួយ ដែលធ្វើឡើងនៅខាងក្រៅអាជ្ញាធរ        រដ្ឋ និងដោយគ្មានការសម្របសម្រួលជាមួយក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតី (PLC) រដ្ឋាភិ  បាល ឬអាជ្ញាធរមូលដ្ឋាន គឺជា«ប្រភពនៃភាពតានតឹងដែលមិនអាចទទួលយកបាន» និងដាក់បន្ទុកបន្ថែមលើប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយកងទ័ពរបស់ STC នាពេលថ្មីៗនេះ នៅក្នុងខេត្តភាគខាងត្បូងយេម៉ែនចំនួនពីរ បានបង្កឲ្យកើនឡើងភាពតានតឹងដោយមិនសមហេតុផល» ដែលប៉ះពាល់ដល់ផលប្រយោជន៍យេម៉ែន និងធ្វើឲ្យមានភាពស្មុកស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។

ទីក្រុងរីយ៉ាដបានប្រកាសថា គណៈប្រតិភូយោធាចម្រុះអារ៉ាប៊ីសាអ៊ូឌីត-អារ៉ាប់រួម បានមកដល់ទីក្រុង Aden ដើម្បីសម្របសម្រួលជាមួយក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) អំពីការដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ទាំងនោះ តាមរបៀបរៀបរយ និងទាន់ពេលវេលា និងការផ្ទេរជំរំយោធាទៅឲ្យកងកម្លាំង  រដ្ឋាភិបាល ឬកងកម្លាំងមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm