អាល់ហ្សេរីបោះឆ្នោតប្រកាសថា អាណានិគមនិយមបារាំង គឺជាឧក្រិដ្ឋកម្ម និងទាមទារសំណង

2025/12/26 09:37:25 pm        175

សមាជិកសភានៅប្រទេសអាល់ហ្សេរី បានបោះឆ្នោតប្រកាសថា អាណានិគមនិយមបារាំង នៅក្នុងប្រទេសអាហ្វ្រិកខាងជើង គឺជាឧក្រិដ្ឋកម្ម ដោយអនុម័តច្បាប់មួយដែលអំពាវនាវឲ្យមានការសងទ្រព្យសម្បត្តិដែលបារាំងបានយកក្នុងអំឡុងពេលគ្រប់គ្រងរយៈពេល ១៣០ឆ្នាំ របស់ខ្លួន ក្នុងចំណោមការទាមទារផ្សេងទៀតដែលស្វែងរកការដោះស្រាយកំហុសប្រវត្តិសាស្ត្រ។

ប្រទេសបារាំងបានរិះគន់ច្បាប់នេះថា ជា «ទង្វើអរិភាព» ដែលគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងទ្វេភាគី ដើម្បីព្យាបាលរបួសពីអតីតកាល។ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចជិតស្និទ្ធ ប៉ុន្តែ ទំនាក់ទំនងការទូតមានបញ្ហា។

នៅក្នុងពិធីដ៏ឧឡារិកមួយដែលជានិមិត្តរូប សមាជិក ៣៤០ រូប ក្នុងចំណោម ៤០៧ រូប នៃរដ្ឋសភាអាល់ហ្សេរី បានបោះឆ្នោតកាលពីយប់ថ្ងៃពុធ ដើម្បីអនុម័តច្បាប់នេះ។ ការសម្រេចនេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាហ្វ្រិកនេះ បានធ្វើសេចក្តីសម្រេចរួមមួយសម្រាប់ការទទួលស្គាល់ និងសំណងសម្រាប់ឧក្រិដ្ឋកម្មសម័យអាណានិគម។

ច្បាប់នេះគ្របដណ្តប់លើរយៈពេលពីការចុះចតរបស់កងទ័ពនៃព្រះមហាក្សត្រ Charles X នៅលើឆ្នេរ Sidi Ferruch ភាគខាងលិចនៃប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៨៣០ ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ១៩៦២ ដែលជាថ្ងៃឯករាជ្យជាផ្លូវការរបស់ប្រទេសនេះ។

ច្បាប់នេះចែងអំពីការប្រគល់ឯកសារសំខាន់និងទ្រព្យសម្បត្តិរបស់អាល់ហ្សេរីដែលបានបញ្ជូនទៅប្រទេសបារាំង ក្នុងអំឡុងសម័យអាណានិគម និងការបញ្ជូនផែនទីលម្អិតនៃការសាកល្បងនុយក្លេអ៊ែររបស់បារាំងដែលបានធ្វើឡើងនៅក្នុងប្រទេសអាល់ហ្សេរី ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៦ ដោយអំពាវនាវឲ្យមានការបញ្ជូនត្រឡប់មកប្រទេសវិញនូវអដ្ឋិធាតុរបស់យុទ្ធជនតស៊ូអាល់ហ្សេរីមួយចំនួន ដែលត្រូវបានយកទៅប្រទេសបារាំងផងដែរ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        10
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm