រុស្ស៊ី មើលឃើញវឌ្ឍនភាពយឺតៗ ប៉ុន្តែមានស្ថិរភាពនៅក្នុងការចរចាសន្តិភាពអ៊ុយក្រែន

2025/12/26 09:43:05 pm        259

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា ប្រទេសរុស្ស៊ី មើលឃើញវឌ្ឍនភាពយឺតៗ ប៉ុន្តែមានស្ថិរភាព នៅក្នុងកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ស្តីពីបញ្ហាអ៊ុយក្រែន។

លោកស្រី Zakharova បានលើកឡើងថា «ក្នុងដំណើរការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន ពោលគឺ ក្នុងដំណើរការចរចាជាមួយសហរដ្ឋអាមេរិក កំពុងមានវឌ្ឍនភាពយឺតៗ ប៉ុន្តែមានស្ថិរភាព»។ លោកស្រីបន្ថែមថា មហាអំណាចអឺរ៉ុបខាងលិច កំពុងព្យាយាមបំផ្លាញវឌ្ឍនភាពនេះ ហើយបានស្នើឱ្យសហរដ្ឋអាមេរិក ជំទាស់នឹងជំហានបែបនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអាយុកាលជិត ៤ឆ្នាំមកនេះ ហើយប៉ុន្មានសប្តាហ៍ថ្មីៗនេះ កិច្ចប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយប្រេសិតអាមេរិក បាននិងកំពុងរីកចម្រើនបន្តិចម្តងៗ។

នៅដើមសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បានបើកបង្ហាញសេចក្តីព្រាងផែនការសន្តិភាព ២០ចំណុច ដែលលោកពិពណ៌នាថា ជាក្របខណ្ឌសំខាន់សម្រាប់បញ្ចប់សង្គ្រាម។ រុស្ស៊ីតែងនិយាយថា មេដឹកនាំអឺរ៉ុប មានបំណងចង់រារាំងកិច្ចចរចាសន្តិភាព ដោយការដាក់ចេញនូវលក្ខខណ្ឌដែលពួកគេដឹងច្បាស់ថា នឹងមិនអាចទទួលយកឡើយបានចំពោះរុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm