ស្ថានទូតប្រចាំសហរដ្ឋអាមេរិក៖ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ

2025/12/26 09:49:57 pm        280

 លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន TASS ថាប្រទេសចិនចាប់អារម្មណ៍ក្នុងការធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀត ដើម្បីពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ដែលអង្គការសហប្រជាជាតិដើរតួនាទីនាំមុខគេ។ 

លោក Liu Pengyu បានសង្កត់ធ្ងន់ថា៖«ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ ដើម្បីតស៊ូមតិសម្រាប់ពិភពលោកពហុប៉ូលដែលស្មើភាពគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចបរិយាប័ន្ន ពង្រឹង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ដែលមានUN ដើរតួនាទីសំខាន់ និងរួមគ្នាកសាងសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។

លោកបានធ្វើអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងការអះអាងដែលមាននៅក្នុងរបាយការណ៍របស់មន្ទីរបញ្ចកោណដែលបានចេញផ្សាយថ្មីៗនេះ ស្តីពីការអភិវឌ្ឍរបស់កងទ័ពចិន ដែលបានអះអាងថា ទីក្រុងប៉េកាំងមិនទាន់បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាដ៏ទូលំទូលាយលើការគ្រប់គ្រងអាវុធ នៅឡើយទេ។

អ្នកការទូតរូបនេះ បានបន្ថែមថា៖«ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិវិធី បន្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន រក្សាយុទ្ធសាស្ត្រនុយក្លេអ៊ែរការពារ រក្សាកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឲ្យនៅកម្រិតអប្បបរមា ដែលត្រូវការសម្រាប់សន្តិសុខជាតិ និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ»។

លោកបានសង្កត់ធ្ងន់ថា៖«របាយការណ៍របស់រដ្ឋាភិបាលស្តីអី «ការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយអាវុធរបស់ប្រទេសចិន នៅក្នុងយុគសម័យថ្មី» ដែលចេញផ្សាយកាលពីខែមុន គឺជាវិធានការជាក់ស្តែងមួយ ដែលប្រទេសចិនបានធ្វើឡើង ដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        190
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        231
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm