ប្រធានាធិបតីលីបង់និយាយថា ហានិភ័យនៃការបន្តសង្គ្រាមជាមួយអ៊ីស្រាអែល បានថយចុះហើយ

2025/12/26 10:45:30 pm        114

ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហានិភ័យនៃការបន្ត   សង្គ្រាមជាមួយអ៊ីស្រាអែល បានថយចុះហើយ ដោយសារតែកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្ត និងយន្តការបន្ធូរបន្ថយភាពតានតឹង ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះក៏ដោយ។

លោក Aoun បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចនៅថ្ងៃបុណ្យណូអែល ទៅកាន់កន្លែងតាំងទីលំនៅ Bkerke នៅភាគកណ្តាលប្រទេសលីបង់ថា៖«ខ្ញុំអាចប្រាប់អ្នកបានថា ស្រមោលនៃសង្គ្រាមបានកន្លងផុតទៅហើយ» ដោយបន្ថែមថា ការចរចាបានជួយកាត់បន្ថយការព្រមានរបស់អ៊ីស្រាអែលអំពីការបន្តអរិភាពដែលអាចកើតមាន បន្ទាប់ពីឆ្នាំថ្មី។  

លោក Aoun បាននិយាយថា ស្ថានភាពសន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់ នៅតែផុយស្រួយ ដោយប្រជាជននៅតែមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ អ្នកជាប់ឃុំនៅលីបង់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល និងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល ត្រូវបានរាយការណ៍ នៅក្នុងតំបន់ភាគ   ខាងត្បូង និងជ្រលងភ្នំ Bekaa។

លោកបានបញ្ជាក់ថា ប្រទេសលីបង់បានរក្សាទំនាក់ទំនងជាមួយប្រទេសដែលមានឥទ្ធិពល រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋអារ៉ាប់ ដោយធ្វើការស្របគ្នាជាមួយគណៈកម្មាធិការយន្តការដែលមានភារកិច្ចទប់ស្កាត់ការកើនឡើងភាពតានតឹង និងធ្វើឲ្យស្ថានភាពមានស្ថិរភាពនៅតាមបណ្តោយព្រំដែន។

យោងតាមប្រធានាធិបតីលីបង់រូបនេះ បានឲ្យដឹងថា ខណៈពេលដែលការចរចាជារឿយៗពាក់ព័ន្ធនឹងការទាមទារកាន់តែខ្លាំងឡើង ការចូលរួមការទូត កំពុងឆ្ពោះទៅរក «ការសន្និដ្ឋានជាវិជ្ជមាន»។ លោកបានសង្កត់ធ្ងន់ថា ប្រទេសលីបង់នៅតែប្តេជ្ញាចិត្តក្នុងការការពារស្ថិរភាព និងទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាម ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងស្ថាប័នរដ្ឋ និងធានាសន្តិសុខទូទាំង       ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm