នគរបាល​រុស្ស៊ី​ចាប់ខ្លួន​ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ដោយសារ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/03/03 11:58:51 am        581

​រុស្ស៊ី៖ បាតុកម្ម​ប្រឆាំង​សង្គ្រាម​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​ប្រទេស​រុស្ស៊ី​ ចាប់តាំងពី​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជូន​កម្លាំង​រប​ស់លោក​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​ក្រុម​បា​តុ​ករ​បាន​ដើរ​ក្បួន​នៅក្នុង​ទីក្រុង​ជាច្រើនដោយ​ស្រែក​ពាក្យ​ថា គ្មាន​សង្គ្រាម​។​

​នៅក្នុង​ទីក្រុង St. Petersburg ជាទី​ដែល​មនុស្ស​រាប់សិប​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​កណ្ដាល​ទីក្រុង ហើយ​នគរបាលបង្ក្រាប​កុបកម្ម​បាន​ចាប់ខ្លួន​អ្នក​តវ៉ា និង​អូស​ចូល​រថយន្ត​នគរបាល ទោះបី​នោះ​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ក៏ដោយ​។ ​យោងតាម OVD-Info ដែលជា​អង្គការ​តាមដាន​ការតវ៉ា​នៅក្នុង​ប្រទេស​រុស្ស៊ី មនុស្ស​ជិត ៧,០០០​នាក់ត្រូវបាន​ចាប់ខ្លួនដោយ​នគរបាល​រុស្ស៊ីនៅក្នុង​ការតវ៉ា​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ចំនួន​៥០។ ​គេ​បាន​មើលឃើញ​ក្រុមអ្នកតវ៉ា​មួយចំនួន ត្រូវ​នគរបាល​បង្ក្រាប​កុបកម្ម​រុស្ស៊ី​ចាប់ខ្លួន​ក្នុង​ទីក្រុង St. Petersburg កាលពី​ល្ងាច​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

​ការតវ៉ា​ប្រឆាំង​សង្គ្រាម​នៅក្នុង​ទីក្រុង St Petersburg បាន​បន្ត​មកដល់​ថ្ងៃ​ពុធ ខណៈ​ការឈ្លានពាន​ដោយ​យោធា​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​មកដល់​ថ្ងៃទី​៨​។ ​ការតវ៉ា​ប្រឆាំងនឹង​សង្គ្រាម​តែង​ត្រូវបាន​កើតមាន​ស្ទើរ​រាល់ថ្ងៃ​នៅក្នុង​ទីក្រុង​នេះ ព្រមទាំង​នៅ​តំបន់​ផ្សេងទៀតរបស់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1026
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm