សម្តេចប្រធានរដ្ឋសភា និងគណៈកម្មការទី៩ រួមនិងមូលនិធិសប្បុរសធម៌ ប៊ែលធី ឧបត្តម្ភ​ស្បៀង​ជូន​កង​ទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់

2025/12/26 10:55:20 pm        429

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលស្បៀងនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការបែងចែកជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន៩០០គ្រួសារ ។

ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម លោកជំទាវ ជាប្រធាន និងសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងតំណាងមូលនិធិសប្បុរសធម៌ ប៊ែលធី តំណាងកងទ័ពជួរមុខ តំណាងប្រជាពលរដ្ឋជនភៀសសឹក ព្រមទាំងគណៈគ្រប់គ្រងនិងសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ។ អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន៖ ថវិកា ៦០.០០០.០០០រៀល, អង្ករ៥តោន, អំបុក៥០០ដប, ត្រីខ ៥០០យូរ, មីជាតិ៥០០កេស , ទឹកបរិសុទ្ធ៥០០កេស និងឆៃប៉ូវ ៥០០គីឡូ ។

ក្នុងឱកាសនោះ លោកជំទាវ និន សាផុន តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។ លោកជំទាវ ក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋ បន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី ដែលបានជួយឧបត្តម្ភស្បៀងនិងថវិកា ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។ ឯកឧត្តម អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ និងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនដល់ឯកឧត្តម លោកជំទាវ និងតំណាងសាលាប៊ែលធី អន្តរជាតិ ដែលមានបានចំណាយធនធាននិងពេលវេលាផ្ទាល់ខ្លួននាំយកស្បៀងនិងថវិកាជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់ ទឹកចិត្តនៃការ ចូលរួមដ៏ល្អថ្លៃថ្លានេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។

បន្ទាប់ពីធ្វើពិធីប្រគល់ទទួលរួចមក ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលអុជធូកបួងសួង នៅអាសនៈព្រះអង្គចៅសែន លើបុរីវប្បធម៌កោះសំពៅមាស និង នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវខាន់ ខៀវ ដើម្បីសុំសេចក្តីសុខជូនដល់វិរកងទ័ពជួរមុខកំពុងប្រយុទ្ធការពារទឹកដីពីសត្រូវឈ្លានពាន និងសូមឲ្យឆាប់ទទួលបានសន្តិភាពដើម្បីប្រជាពលរដ្ឋជនភៀសសឹកបានត្រឡប់ទៅផ្ទះសម្បែងឡើងវិញ ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm