ធនាគារជាតិរៀបចំសន្និសីទ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យ SME គាំទ្រការចម្រើនក្នុងវិស័យនេះ

2025/12/26 11:25:06 pm        140

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ស្តីពីការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងស្ថាប័នសាធារណៈ ពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា ដើម្បីភាពរីក លូតលាស់ក្នុងវិស័យនេះ។

​ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើក ទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះថា សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើស លប់ ប្រមាណ ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាននិងកំពុងបង្កើតការងារជាច្រើន ក្នុងវិស័យឯកជន។ ដោយពិនិត្យ ឃើញពីសារៈសំខាន់ នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំទ្រជា ច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ។ គោលនយោបាយទាំងនោះ បានស្តែងចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ, និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិ ស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ជាដើម។ យុទ្ធសាស្រ្តទាំងនេះមានចក្ខុវិស័យរួមគឺគាំទ្រ SME ឱ្យរីកដុះដាល និងរីកចម្រើន ទទួលបានហិរញ្ញប្បទានផ្លូវការនិងបច្ចេកទេស ព្រមទាំងអាចឈានចូលទៅប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។

ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប។ គិតត្រឹមឆ្នាំ ២០២៤ ឥណទានចំពោះ SME បានកើនឡើងដល់ ប្រមាណ ៨០,៨ ទ្រីលានរៀល ដែលស្មើនឹង ២០,១ ប៊ីលានដុល្លារអាមេរិក និងមានសមាមាត្រប្រមាណ ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ លើកឡើងបន្ថែមថា នៅក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់ កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូលតាមរយៈ៖ ការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវ ការក្នុងស្រុក, ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ, និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា បាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។ ទោះយ៉ាងណា គោលដៅទាំងនេះអាចសម្រេចទៅបានទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងស្ថាប័នសាធារណៈ ដែលមានតួនាទីពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលមានតួនាទីពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលផ្តល់ជាជំនួយហិរញ្ញវត្ថុក៏ដូចជា បចេ្ចកទេសតាមវិស័យអាទិភាពជាដើម៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm