អ្នកនយោបាយEU៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ គួរតែចូលរួមក្នុងការថែរក្សាសន្តិភាពនៅអ៊ុយក្រែនក្រោមទង់ជាតិអឺរ៉ុប

2025/12/26 11:43:38 pm        102

ប្រធានគណបក្សប្រជាជនអឺរ៉ុបអភិរក្សនិយម (EPP) និងក្រុមរបស់ខ្លួន នៅក្នុងសភាអឺរ៉ុប លោក Manfred Weber បានតស៊ូមតិឱ្យបុគ្គលិកកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ចូលរួមក្នុងការធានាដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន ក្រោមទង់ជាតិអឺរ៉ុប។

លោក Weber បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke ថា៖«អឺរ៉ុបត្រូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ការធានាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន។ ខ្ញុំសង្ឃឹមថា យើងនឹងមិននិយាយអំពីជាតិទេ ប៉ុន្តែនិយាយអំពីរចនាសម្ព័ន្ធប្រតិបត្តិការអឺរ៉ុប។ ខ្ញុំចង់ឲ្យទាហានដែលមានទង់ជាតិអឺរ៉ុបនៅលើឯកសណ្ឋានរបស់ពួកគេ ដើម្បីធានាសន្តិភាពរួមគ្នាជាមួយមិត្តភក្តិអ៊ុយក្រែនរបស់យើង»។

អ្នកនយោបាយរូបនេះ បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមិន «ធានាដោះស្រាយដោយសន្តិវិធីទាំងស្រុងជាមួយកងទ័ពអាមេរិក»ទេ ដោយបន្ថែមថា ប្រសិនបើមានកងទ័ពអឺរ៉ុប «អាល្លឺម៉ង់មិនអាចឈរមួយឡែកបានទេ»។ លោកបានបញ្ជាក់ថា អឺរ៉ុប «ត្រូវតែទទួលខុសត្រូវចំពោះសន្តិសុខរបស់អ៊ុយក្រែន» ហើយថា «បន្ទាប់ពីមានបទឈប់បាញ់ ឬការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាព ទង់ជាតិអឺរ៉ុបគួរតែមានតាមបណ្តោយខ្សែបន្ទាត់សន្តិសុខ»។ លោក Weber ក៏បានសម្តែងការសង្ស័យអំពីបទឈប់បាញ់រហ័សផងដែរ។

កាលពីថ្ងៃទី ២២ ខែធ្នូ មេដឹកនាំសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការពិភាក្សារបស់ពួកគេនៅទីក្រុងប៊ែរឡាំង។ ពួកគេបានស្នើថា ការធានាសម្រាប់ទីក្រុងគីវ គួរតែរួមបញ្ចូលការបង្កើតកងកម្លាំងពហុជាតិដឹកនាំដោយអឺរ៉ុបសម្រាប់អ៊ុយក្រែន ដែលប្រមូលផ្តុំពីប្រទេសដែលមានចំណាប់អារម្មណ៍ជាផ្នែកមួយនៃ «សម្ព័ន្ធភាពនៃឆន្ទៈ» ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះ សរសេរថា៖«កងកម្លាំងនេះ នឹងរួមចំណែកដល់ការកសាងឡើងវិញនូវកងកម្លាំងប្រដាប់អាវុធអ៊ុយ  ក្រែន និងការថែរក្សាសន្តិសុខផ្លូវអាកាស និងផ្លូវសមុទ្ររបស់អ៊ុយក្រែន រួមទាំងតាមរយៈប្រតិបត្តិការនៅក្នុងប្រទេសនេះ»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        29
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm