សារព័ត៌មាន Kommersant៖ រុស្ស៊ីអាចបើកចំហរការដោះដូរដែនដីជាផ្នែកនៃកិច្ចព្រមព្រៀងអ៊ុយក្រែន

2025/12/27 01:18:09 am        135

សារព័ត៌មាន Kommersant បានរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានប្រាប់ពាណិជ្ជករធំៗមួយចំនួនរបស់រុស្ស៊ីថា លោកអាចបើកចំហ ចំពោះការដោះដូរដែនដីមួយចំនួនគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ប៉ុន្តែលោកចង់បានតំបន់ Donbas ទាំងមូល។

លោក Andrei Kolesnikov អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំង សម្រាប់ Kommersant ដែលជាសារព័ត៌មានឈានមុខមួយរបស់រុស្ស៊ី បានប្រាប់ថា លោក Putin បានពន្យល់អ្នកជំនួញធំៗ អំពីសេចក្ដីលម្អិតនៃផែនការនេះ ក្នុងកិច្ចប្រជុំ នៅវិមានក្រឹមឡាំងកាលពីយប់ថ្ងៃទី២៤ ខែធ្នូ។

សារព័ត៌មាន Kommersant បានរាយការណ៍ថា៖ «លោក Vladimir Putin បានអះអាងថា ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសម្បទានដែលលោកបានផ្ដល់ឲ្យនៅទីក្រុង Anchorage (រដ្ឋ Alaska សហរដ្ឋអាមេរិក)។ តែ Donbas គឺជារបស់យើង»។

លោក Kolesnikov បានសរសេរនៅលើទំព័រសារព័ត៌មាននោះថា នៅក្នុងខ្លឹមសារនេះ លោក Putin ចង់បានតំបន់ Donbas ទាំងមូល ប៉ុន្តែនៅខាងក្រៅតំបន់នោះ «ការដោះដូរដែនដីដោយផ្នែកពីភាគីរុស្ស៊ី មិនត្រូវបានច្រានចោលឡើយ»។

នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានដែលចេញផ្សាយដោយការិយាល័យរបស់លោក កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានទៅកៀកបន្តិចហើយ ក្នុងការបញ្ចប់ផែនការ ២០ចំណុច នៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍ នៅទីក្រុង Miami សហរដ្ឋអាមេរិក។

ប៉ុន្តែលោក Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានរកឃើញមូលដ្ឋានរួម ជុំវិញការទាមទារឲ្យអ៊ុយក្រែនប្រគល់ផ្នែកនៃតំបន់ Donbas ដែលខ្លួននៅតែគ្រប់គ្រង ឬស្ដីពីអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីឡើយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm