អ៊ីរ៉ង់៖ នាវាដឹកប្រេងបរទេសដែលផ្ទុកប្រេងរត់ពន្ធ ត្រូវរឹបអូស នៅឈូងសមុទ្រ

2025/12/27 01:22:34 am        107

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងបរទេស នៅជិតកោះ Qeshm របស់អ៊ីរ៉ង់ ក្នុងឈូងសមុទ្រ ដោយបញ្ជាក់ថា នាវានោះបានដឹកប្រេងរត់ពន្ធចំនួន ៤លានលីត្រ។

អាជ្ញាធរមិនបានបញ្ចេញឈ្មោះ ឬបង្ហាញសញ្ជាតិរបស់នាវានោះទេ។ ពួកគេបាននិយាយថា សមាជិកនាវិកបរទេសចំនួន ១៦នាក់ ត្រូវបានឃុំខ្លួន ជុំវិញបទចោទព្រហ្មទណ្ឌ។ ទូរទស្សន៍រដ្ឋ បានផ្សាយថា នាវាដឹកប្រេងនេះ ត្រូវបានរឹបអូសកាលពីថ្ងៃពុធ។

គេហទំព័រព័ត៌មានរបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយវីដេអូ និងរូបថតនៃអ្វីដែលពួកគេលើកឡើងថា ជានាវាដឹកប្រេងដែលត្រូវបានរឹបអូស។ អ៊ីរ៉ង់បានប្រាប់កាលពីសប្តាហ៍មុនថា ខ្លួនបានរឹបអូសនាវាដឹកប្រេងបរទេសមួយគ្រឿងទៀតដែលផ្ទុកប្រេង ៦លានលីត្រ ជាអ្វីដែលខ្លួនបានពិពណ៌នាថា ជាប្រេងម៉ាស៊ូតរត់ពន្ធនៅឈូងសមុទ្រអូម៉ង់ តែមិនបង្ហាញអត្តសញ្ញាណ ឬសញ្ជាតិរបស់នាវានោះឡើយ។

ប្រទេសអ៊ីរ៉ង់ ដែលមានតម្លៃប្រេងឥន្ធនៈទាបបំផុតលើពិភពលោក ដោយសារតែការឧបត្ថម្ភធនយ៉ាងច្រើន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន បាននិងកំពុងស្វែងរកការទប់ស្កាត់ការរត់ពន្ធប្រេងយ៉ាងទូលំទូលាយ តាមផ្លូវគោកទៅកាន់ប្រទេសជិតខាង និងតាមផ្លូវទឹក ទៅកាន់រដ្ឋឈូងសមុទ្រ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm