រដ្ឋមន្ត្រីការបរទេស៖ នីហ្សេរីយ៉ាផ្តល់ការស៊ើបការណ៍សម្ងាត់ដល់អាមេរិក ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធ

2025/12/27 01:47:11 am        83

ប្រទេសនីហ្សេរីយ៉ាបានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះថា ខ្លួនបានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវព័ត៌មានស៊ើបការណ៍សម្ងាត់ ពាក់ព័ន្ធនឹងក្រុមជ្រុលនិយម មុនពេលមានការវាយប្រហារនៅថ្ងៃបុណ្យណូអែល ដោយកងកម្លាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលប្រធានាធិបតី លោក Donald Trump បាននិយាយថា ជាពួកសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម ISIS នៅភាគពាយព្យនៃប្រទេសនេះ។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានកើតឡើងបន្ទាប់ពីទីក្រុង Abuja និងវ៉ាស៊ីនតោន បានជាប់នៅក្នុងជម្លោះការទូត ជុំវិញអ្វីដែលលោក Trump កំណត់ថា ជាការសម្លាប់រង្គាលលើគ្រិស្តបរិស័ទ ស្របពេលផ្ទុះជម្លោះប្រដាប់អាវុធជាច្រើន នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar បានប្រាប់ទូរទស្សន៍ ChannelsTV ថា «គឺជាប្រទេសនីហ្សេរីយ៉ា ដែលបានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់» ដោយលោកបានបញ្ជាក់ថា លោកបានជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

លោក Tuggar បាននិយាយថា៖ «យើងបានជជែកគ្នា ២លើក។ យើងបាននិយាយគ្នារយៈពេល ១៩នាទីមុនពេលមានការវាយប្រហារនោះ ហើយបន្ទាប់មកយើងបាននិយាយម្តងទៀតរយៈពេល ៥នាទីទៀត មុនការវាយប្រហារបន្ត»។ លោកបានបន្ថែមថា ពួកលោកបានជជែកគ្នា «យ៉ាងទូលំទូលាយ» ហើយថា លោកប្រធានាធិបតី Bola Tinubu បានផ្តល់ «សញ្ញាយល់ព្រម» ដើម្បីឲ្យបើកការវាយប្រហារ។

ដោយមិនបានបង្ហាញព័ត៌មានលម្អិត លោកបាននិយាយទៀតថា ការវាយប្រហារនេះ នឹងជា «ដំណើរការបន្ត» ដែលនឹងមានការពាក់ព័ន្ធជាមួយប្រទេសផ្សេងទៀតផងដែរ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តរបស់នីហ្សេរីយ៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនត្រូវបានជះឥទ្ធិពលដោយសាសនារបស់ជនរងគ្រោះឡើយ «មិនថា ពួកគេជាមូស្លីម ឬគ្រិស្តបរិស័ទ ហើយមិនថា ប្រភេទភេរវកម្មបែបណានោះឡើយ»៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm