ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិក និងបុគ្គល ពាក់ព័ន្ធការលក់អាវុធទៅឲ្យកោះតៃវ៉ាន់

2025/12/27 03:03:32 am        109

ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ១០រូប ⁠និងក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ស្ថាប័ន ក្នុងនោះរួមទាំងសាខាក្រុមហ៊ុន Boeing ក្នុងទីក្រុង St Louis សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។

ក្រសួងបានបញ្ជាក់ថា វិធានការនេះ តម្រូវឲ្យមានការបង្កកទ្រព្យសម្បត្តិណាមួយដែលក្រុមហ៊ុន និងបុគ្គលទាំងនោះរក្សាទុកក្នុងប្រទេសចិន និងហាមប្រាមអង្គការ ក្នុងស្រុក និងបុគ្គលមិនឲ្យធ្វើអាជីវកម្មជាមួយពួកគេ។

ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា បុគ្គលនៅក្នុងបញ្ជីនេះ ដែលរួមមានទាំងស្ថាបនិកក្រុមហ៊ុនការពារជាតិ Anduril Industries និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ៩រូបពីក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្ម ក៏ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន អំពីការលក់អាវុធតម្លៃ ១១,១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក សម្រាប់កោះនេះ ជាអ្វីដែលនាំឲ្យមានការខឹងសម្បាពីទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ «បញ្ហាកោះតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសចិន និងជាបន្ទាត់ក្រហមទី១ ដែលមិនអាចឆ្លងកាត់បាន នៅក្នុងទំនាក់ទំនងចិន-អាមេរិក»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm