សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/27 03:13:11 am        181


១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីថ្ងៃល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

- ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។

- ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។

- ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១៣:០០នាទី យោធាថៃនៅបន្តបាញ់ពីចម្ងាយ ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម, ដ្រូន និងកាំជ្រួចហ្វូង ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងប្រាសាទតាមាន់។ 

- ម៉ោង ១៣:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ 

- ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមវាយសន្ធាប់យ៉ាងខ្លាំង ដោយប្រើប្រាស់កាំភ្លើងពីចម្ងាយ និងរថក្រោះនៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងប្រាសាទតាមាន់។

- ម៉ោង ១៤:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រអូរកូនតឹង ស្រុកវ៉ារិន ខេត្តសៀមរាប។

- ម៉ោង ១៦:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ និងកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

- ម៉ោង ១៧:០០នាទី យោធាថៃបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ និងភ្នំខ្មោច និងបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់, ជប់គគីរ និងក្រុងសំរោង។ 

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

- ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

- ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ។ 

- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។

- ចាប់ពីម៉ោង ៧:២០នាទី ដល់ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ 

- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១៣:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៤៦គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។

- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។

- ចាប់ពីម៉ោង ៨:២២នាទី ដល់ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១៣:៥៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

- ចាប់ពីម៉ោង ១៣:៣២នាទី ដល់ម៉ោង ១៤:១២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។

- ម៉ោង ១៤:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm