សម្តេចតេជោ ផ្ដល់រូបមន្ត១បូក ជូនប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីដោះស្រាយការវិនិយោគក្នុងវិបត្តិកូវីដ

2022/03/03 07:22:39 pm        489

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Joo ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកចូលជួបសំដែងការគួរសម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ​ប្រធាន​កម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅវិមានសន្តិភាពនៅថ្ងៃនេះ​ សម្ដេចតេជោ បានផ្ដល់ជូន​នូវទស្សនៈរបស់​សម្ដេច​ពាក់ព័ន្ធ នឹងរូបមន្តមួយបូក ​ដោយក្នុងនោះ​គឺការវិនិយោគមិនប្រមូល​ផ្ដុំ ដើម្បី​ដោះស្រាយបញ្ហានៅពេលដែលប្រទេ​ស​មួយបានជួបប្រទះវិបត្តិដូ​ចជាជំងឺកូវីដ​រីករាល​ដាលជាដើម។

លោក JOO បានគោរពជម្រាបជូនសម្ដេចតេជោ ​អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច ពិភពលោក ​ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំ ​២០២២ នេះ ​ជាមួយនឹងការ​ទន្ទឹង​ទទួល​នូវ​អនុសាសន៍ទស្សនៈ​រប​ស់​សម្ដេច​តេជោ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងនាមសម្ដេច​ជា​ប្រធានអាស៊ាន។ បន្ថែមពីលើនេះ ​ប្រធានកម្មវិធី តំបន់អាស៊ី-ប៉ាស៊ីហ្វិក បាន​សម្តែង​នូវការ​អបអរ​សាទរ ជូនចំពោះ​សម្ដេចតេជោ​ ដែលបាន​ទទួល​ធ្វើជា​ប្រធាន​អាស៊ា​ន​ប្ដូរវេន ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះវឌ្ឍនភាពការវិវត្តរបស់កម្ពុជា។

លោកថា លោកបានមកប្រទេសកម្ពុជា ​កាលពីឆ្នាំ២០១៧ ​ហើយនៅពេលនេះកម្ពុជា​មាន​ការ​អភិវឌ្ឍន៍​យ៉ាងខ្លាំងទោះ​បី​ក្នុង​ដំណា​ក់​កា​​លការរីករាលដាលជំងឺ កូវីដ-១៩ក៏ដោយ ហើយប្រសិន​ណាបើគ្មានកា​រ​រីករាល​ដាលជំងឺ​កូវីត​នោះទេ កម្ពុជា​ពិតជា​មាន​ការអភិវឌ្ឍ​លឿនជាងនេះ​ជា​មិន​ខាន។

សម្ដេចតេជោ បានយល់ស្របជាមួយនឹងលោក JOO ដែលថា ប្រសិនណាបើកុំមានការរីករាលដាល​ជំងឺកូវីដ-១៩ ​នោះកម្ពុជា​នឹងមានការអភិវឌ្ឍលឿនជាងនេះ ជាមួយនឹងការកាត់បន្ថយភាព​ក្រីក្រ​កាន់​តែច្រើនថែមទៀត។

ពាក់ព័ន្ធនឹងទស្សនៈរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន​ សម្ដេច​បានមានប្រសាសន៍ថា អ្វីដែល​សម្ដេច​បានចង់បាន គឺអាស៊ាន​សហការបើក​ប្រទេស​វិញព្រមព្រមគ្នា​ជំរុញ​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌអាស៊ាន ​ដោយ​ជំរុញ​ពាណិជ្ជកម្មក្នុង​តំបន់​បំពេញឲ្យគ្នាទៅវិញទៅមក នៅ​ពេលដែលទាំងអស់គ្នារស់នៅ​ ក្នុងបរិបទថ្មី ​នៃសម័យកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm