អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ជាប់ពន្ធនាគារ១៥ឆ្នាំបន្ថែមទៀត ក្នុងរឿងអាស្រូវ 1MDB

2025/12/27 05:30:02 pm        74


អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសម៉ាឡេស៊ី លោក Najib Razak ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃសុក្ររយៈពេល១៥ឆ្នាំបន្ថែមទៀត និងពិន័យជាប្រាក់ចំនួន២,៨ពាន់លានដុល្លារ ពីបទរំលោភអំណាច និងការលាងលុយ នៅក្នុងការជម្រះក្តីធំបំផុតនៃរឿងអាស្រូវមូលនិធិ 1MDB រាប់ពាន់លានដុល្លារ ជាការចេញសេចក្តីសម្រេចដែលអាចមានផលវិបាកផ្នែកនយោបាយដ៏ធំ។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនិយាយថា យ៉ាងហោចណាស់មូលនិធិ៤,៥ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិ 1Malaysia Development Berhad (1MDB) ជាមូលនិធិរដ្ឋដែលលោក Najib បង្កើតរួមគ្នានៅក្នុងឆ្នាំ២០០៩ អំឡុងពេលដំបូងរយៈពេល៩ឆ្នាំនៃការកាន់តំណែងរបស់លោកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ប្រាក់ជាង១ពាន់លានដុល្លារតាមការចោទប្រកាន់ថាបានចូលទៅក្នុងគណនីជាប់ពាក់ព័ន្ធនឹងលោក Najib អាយុ៧២ឆ្នាំ ដែលត្រូវបានជាប់ពន្ធនាគារលើកដំបូងក្នុងឆ្នាំ២០២២ ក្នុងករណីមូលនិធិ 1MDB មួយផ្សេងទៀត ហើយបានទទូចជាយូរមកហើយថា លោកត្រូវបានគេទុកជាអ្នករងកំហុសសម្រាប់រឿងអាស្រូវហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី។ ការចេញសេចក្តីសម្រេចនេះអាចជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងសម្ព័ន្ធភាពគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim រួមមានគណបក្សរួបរួមជាតិម៉ាឡាយូ United Malays National Organisation (UMNO) ដែលលោក Najib នៅតែមានឥទ្ធិពលខ្លាំងទោះបីជាចេញពីពន្ធនាគារក៏ដោយ។ លោក Najib ត្រូវបានរកឃើញថាមានទោសពីបទរំលោភអំណាចចំនួនបួនករណី និងបទចោទប្រកាន់២១ករណីពីបទលាងលុយ បន្ទាប់ពីការតតំាងតាមផ្លូវច្បាប់ដ៏វែងឆ្ងាយ រួមមានទាំងការប្តឹងឧទ្ធរណ៍ជាច្រើនលើកច្រើនសារ ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm