លោកKim ប្រាប់លោក Putin ក្នុងសារឆ្នាំថ្មីថា កូរ៉េខាងជើងនិងរុស្ស៊ី មានទំនាក់ទំនងក្នុង«ឈាម»នៃសង្គ្រាម

2025/12/27 06:02:58 pm        119


មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទំនាក់ទំនងរបស់ប្រទេសលោកជាមួយរុស្ស៊ី ត្រូវបានពង្រឹងតាមរយៈការ «ចែករំលែកឈាម ជីវិត និងសេចក្តីស្លាប់ ក្នុងលេណដ្ឋានតែមួយ» ក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈលោកបានផ្ញើសារស្វាគមន៍ឆ្នាំថ្មីទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

សាររបស់លោក Kim បានធ្វើឡើងបន្ទាប់ពីការផ្ញើសារស្វាគមន៍ឆ្នាំថ្មីរបស់លោកប្រធានាធិបតី Putin ទៅកាន់មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែធ្នូ ដែលបានសរសើរតួនាទី «វីរភាព» កងទ័ពរបស់ទីក្រុងព្យុងយ៉ាងមាននៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី និង«បានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពដ៏រឹងមាំ» រវាងប្រទេសទាំងពីរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

នៅក្នុងសាររបស់លោកទៅកាន់លោក Putin ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋ នៅថ្ងៃសៅរ៍នេះ លោក Kim បាននិយាយថា ឆ្នាំ២០២៥ គឺជា «ឆ្នាំដ៏មានអត្ថន័យពិតប្រាកដ» សម្រាប់ទំនាក់ទំនងទ្វេភាគី និងបានចាត់ទុកទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងថាជា «ទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលត្រូវបន្តទៅមុខជារៀងរហូត មិនត្រឹមតែនៅក្នុងសម័យកាលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់មនុស្សជំនាន់ក្រោយៗទៀត»។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងប្រទេសលោកខាងលិច និយាយថា កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ដើម្បីគាំទ្រដល់ទីក្រុងមូស្គូក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ កូរ៉េខាងជើង បានបញ្ជាក់ជាផ្លូវការកាលពីខែមេសាថា ខ្លួនបានដាក់ពង្រាយកងទ័ពដើម្បីគាំទ្រយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ហើយទាហានជាច្រើនរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងសមរភូមិនោះ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm