បេក្ខជនជិត ៧០០នាក់ មានសិទ្ធិដើម្បីប្រឡងវគ្គចុងក្រោយធ្វើជាសិស្សមន្ត្រីក្រមការ

2025/12/27 10:48:03 pm        835

ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលបេក្ខជនចំនួន ៦៧៤នាក់ បានប្រឡង​ជាប់​ក្នុង​វិញ្ញាសា​សរសរលើកទី១។ ពួកគេទាំងជិត ៧០០នាក់ ត្រូវប្រឡងម្ដងទៀត លើវិញ្ញាសា​​សរសេរ​លើក​ទី២ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។ ការប្រកួតប្រជែងនេះ គឺជ្រើស​រើស​យក​ត្រឹម ២០៥នាក់ប៉ុណ្ណោះ។

ឆ្លងកាត់ការប្រឡងវគ្គជម្រុះទី ១ ក្នុងចំណោមបេក្ខជនជាង ១៦ ០០០នាក់ ក្រសួង​មុខ​ងា​រ​សាធា​រ​ណៈ ​បានរកឃើញបេក្ខជនចំនួន ៦៧៤នាក់ ដើម្បីចូលរួមប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ជា​ការប្រឡងវគ្គផ្ដាច់ព្រ័ត ប្រកួតប្រជែងជា សិស្សមន្ត្រីក្រមការជំនាន់ទី ១២។

ការ​ប្រកាសលទ្ធផលធ្វើនៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលក្រុមការងារ​ជំនាញ​ប្រើ​ប្រាស់​រយៈ​ពេល​ពេញមួយថ្ងៃសម្រាប់ការកែ បូកស្រង់ពិន្ទុ ផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផល ដោយចាប់​ផ្ដើម​ពី​ព្រឹក​ព្រលឹម រហូតដល់ពេលរាត្រី។ ដំណាក់កាលនេះធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នក​សង្កេតការណ៍ស្ម័គ្រចិត្ត និងមានវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈចូលរួមចុះហត្ថលេខាទទួលស្គាល់ផងដែរ។

ក្រសួងមុខ​ងារសាធារណៈ បានបញ្ជាក់ដែរថា បេក្ខជនទាំងជិត ៧០០នាក់ ដែលបានប្រឡង​ជាប់​ក្នុង​វគ្គ​ជម្រុះនេះ ត្រូវប្រឡងផ្ដាច់ព្រ័តម្ដងទៀតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥។ ការប្រឡង​នៅថ្ងៃ​ទី២៨ ខែធ្នូ ខាងមុខនេះ ផ្តោតសំណួរអធិប្បាយផ្តោតលើចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធប្រវត្តសាស្ត្រ ភូមិសាស្ត្រ អក្សរសាស្ត្រ សីលធម៌ ពលរដ្ឋ​វិទ្យា។ លើសពីនេះ ក៏មានវិញ្ញាសារភាសា ដែលបែងចែកជាពីរ គឺភាសាអង់គ្លេស និង​ភាសា​បារាំង ទៅតាមការដាក់ពាក្យជ្រើសរើសរបស់បេក្ខជននីមួយៗ។

ការ​ប្រឡងវគ្គផ្ដាច់ព្រ័តនេះ នឹងត្រូវរៀបចំឡើងនៅទីតាំងសាលាភូមិន្ទរដ្ឋបាលដោយផ្ទាល់។ ការ​ប្រឡងនេះនឹងសម្រេចយកបេក្ខជនត្រឹមចំនួន ២០៥នាក់។ គួរបញ្ជាក់ថា ការ​ប្រឡង​នេះ​ធ្វើ​ឡើង​ដោយ​អនុវត្តតាមនិយាមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ដោយគ្រប់ដំណាក់​កាល​ទាំង​អស់​គឺ​មាន​ការ​ចូល​រួម​ពិនិត្យ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាវត្តមា​ន​អ្នក​សង្កេតកា​រណ៍​ស្ម័គ្រ​ចិ​ត្ត​ជា​ច្រើ​ន​រូប​៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm