ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់គំហុកភ្លាមៗ ធ្វើឲ្យផ្ទះសម្បែង នៅរដ្ឋ California ភាគខាងត្បូង លិចក្នុងល្បប់ភក់

2025/12/27 10:55:24 pm        74

ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃដែលបានបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ភក់ នៅទូទាំងរដ្ឋ California ភាគខាងត្បូង បានថមថយបណ្ដើរៗហើយ កាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) ខណៈដែលអ្នកស្រុក នៅឯរមណីយដ្ឋានភ្នំ Wrightwood ដែលរងគ្រោះខ្លាំង បានចាប់ផ្តើមកាយល្បប់ភក់ និងវាយតម្លៃការខូចខាត។

យោងតាមសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ព្យុះកើតឡើងចំពេលវិស្សមកាលនេះ បានធ្វើឲ្យអាងដ៏ធំនៅទីក្រុង Los Angeles លិចក្នុងទឹកភ្លៀងកម្ពស់រហូតដល់ ៦អ៊ីញ (១៥,២៤សង់ទីម៉ែត្រ) ត្រឹមថ្ងៃទី២៦ ខែធ្នូ ដោយកម្រិត ១២អ៊ីង ឬច្រើនជាងនេះ ត្រូវបានវាស់នៅតាមភ្នំដែលមានកម្ពស់ទាប ភាគខាងកើតទីក្រុង។

ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់បក់បោកខ្លាំង ដែលបានរំលំដើមឈើ និងខ្សែបណ្តាញអគ្គិសនីទូទាំងតំបន់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ ព្រិលធ្លាក់ខ្លាំង កើតមាននៅតំបន់ភ្នំខាងលើ។

សូម្បីតែមុនពេលព្យុះបានបោកបក់ទៅដល់ អាជ្ញាធរបានចេញការព្រមានអំពីការជម្លៀស ចំពោះសង្កាត់នានាដែលត្រូវបានចាត់ទុកថា ងាយរងគ្រោះដោយទឹកជំនន់គំហុកភ្លាមៗ និងលំហូរកម្ទេចកម្ទី ជាពិសេសនៅជិតភ្នំដែលរងការបំផ្លាញដោយចំហេះព្រៃ។

បើទោះបីជាភ្លៀងធ្លាក់ខ្លាំង បាននិងកំពុងស្រាកបណ្ដើរៗហើយ កាលពីថ្ងៃទី២៦ ខែធ្នូក៏ដោយ ក៏ការប្រកាសឲ្យប្រុងប្រយ័ត្នពីទឹកជំនន់ នៅតែមាន សម្រាប់តំបន់ភាគច្រើននៃរដ្ឋ California ភាគខាងត្បូង។

នៅទីក្រុងរមណីយដ្ឋានភ្នំ Wrightwood ដែលមានអ្នកស្រុកប្រហែល ៥.០០០នាក់ ដែលទទួលរងនូវឥទ្ធិពលនៃព្យុះនេះ នៅតំបន់ភ្នំ San Gabriel ភាគឦសាននៃទីក្រុង Los Angeles ក្រុមតាមដានសុវត្ថិភាពតំបន់ បានចាប់ផ្តើមការវាយតម្លៃដំបូង អំពីការខូចខាតទ្រព្យសម្បត្តិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm