យុវជន៥០០នាក់ បានជួបជុំគ្នាដើម្បីបង្ហាញការដឹងគុណវីរកងទ័ពចំពោះការលះបង់ដ៏ធំធេង ដើម្បីការពារបូរណភាពទឹកដី

2025/12/27 11:17:14 pm        800

នៅ​ថ្ងៃ​ទី​២៧ខែធ្នូនេះ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវា​នុវត្តន៍​ (NIEI) ចំនួន​ប្រមាណ ៥០០នាក់ បានណាត់ជួបប្រជុំគ្នា ដើម្បី​សម្តែង​ការ​ដឹង​គុណ​ចំពោះ​វីរភាពរបស់កងទ័ព ដែល​លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី។

កញ្ញា ​រ៉ូមីពីនតី ស៊ុលគីភ្លី និស្សិតជំនាញផ្នែកផលិតនំ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការ​​ជួប​ជុំគ្នាក្នុងពេលនេះ ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ សាមគ្គីភាព និងជា​ពិសេស​ការ​ដឹង​​គុណ​ជូនដល់វីរកងទ័ពជួរមុខ តាមរយៈការផ្ញើរសារលើកទឹកចិត្ត ដើម្បី​រួម​ចំណែក​ជា​កម្លាំង​ដ៏​ធំ​ធេង​ជូន​ដល់បងៗ និងពូៗកងទ័ព។

កញ្ញា ប៉ិល សៀងហៃ និងកញ្ញា ហែម ម៉ូនីកា ជាសិក្ខាកាមដែល​រៀន​ជំនាញ​ផ្នែក​សម្អាង​កាយ​ដូ​ច​គ្នា ​នៃកម្មវិធីបណណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១លាន ៥សែននាក់ (TVET 1,5​M​) ​បានលើកឡើងថា ក្រៅពីការដឹងគុណវីរៈកងទ័ព តាមរយៈមូលនិធិនានា និងការ​សរសេរ​ជា​សារ​បង្ហោះ​តាម​បណ្តាញសង្គមនានា ការណាត់ជួបជុំគ្នាក្នុងពេលនេះ ពិតជាមានសារៈ​សំខាន់ និង​មាន​ន័យ​ណាស់ ខណៈដែលលទ្ធផលកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ បានចុះ​ហត្ថ​លេខា​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់​ជា​បន្ទាន់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។

នៅក្នុងពិធីជួបជុំនេះដែរ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថាន NIEI ទាំងអស់ បាន​លើក​ឡើង​ដោយ​ក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការនានា ដើម្បី​ការពារ​បូរណ​ភាព​ដែន​ដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សំដៅ​ធានា​បានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេស​ថៃ)​ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាព​គ្នា​ដាក់​ចេញ​យន្ត​ការ​អនុវត្ត​ និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងដោយទទួលស្គាល់ និងឯកភាព​ពង្រឹង​តួនាទី​របស់​ក្រុម AOT ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm