លោក Trump ចាត់ទុកការវាយប្រហារ នៅនីហ្សេរីយ៉ាថា ជា «កាដូបុណ្យណូអែល» សម្រាប់ភេរវករ ISIS

2025/12/28 12:25:21 am        81

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) បានពណ៌នាការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍លើគោលដៅដែលត្រូវបានសង្ស័យជាក្រុមរដ្ឋឥស្លាម ISIS (Daesh) នៅប្រទេសនីហ្សេរីយ៉ាថា ជាការផ្ដល់ «ការដូ (អំណោយ) បុណ្យណូអែល» ដល់ក្រុមភេរវករ។

លោក Trump បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ WABC ថា «គ្រិស្តបរិស័ទរាប់ម៉ឺននាក់» កំពុងត្រូវបានសម្លាប់ នៅនីហ្សេរីយ៉ា ដោយបានបន្ថែមថា លោកបានព្រមានរដ្ឋាភិបាលនីហ្សេរីយ៉ា អំពីផលវិបាកនានា។ អាជ្ញាធរនៅក្នុងប្រទេសអាហ្រ្វិកខាងលិច បានបដិសេធការលើកឡើងបែបនេះ ដោយអះអាងថា ការវាយប្រហារដែលកើតមាន ត្រូវបានជំរុញដោយហេតុផលឧក្រិដ្ឋកម្ម ជម្លោះដីធ្លី និងការដណ្ដើមធនធាន ជាជាងពាក់ព័ន្ធនឹងជំនឿសាសនា។

អមដោយការបន្ថែមថា កងកម្លាំងអាមេរិក បានវាយប្រហារក្រុម ISIS យ៉ាងខ្លាំងក្លា នៅទីតាំងផ្សេងៗជាច្រើន លោក Trump បានប្រាប់ថា៖ «ខ្ញុំបាននិយាយកាលពីម្សិលមិញថា វាយប្រហារពួកគេ នៅថ្ងៃបុណ្យណូអែល។ វានឹងក្លាយជាអំណោយបុណ្យណូអែល»។

នៅក្នុងបទសម្ភាសន៍មួយដាច់ដោយឡែក ជាមួយសារព័ត៌មាន Politico លោក Trump បានឲ្យដឹងថា ការវាយប្រហារដំបូង ត្រូវបានគ្រោងទុកធ្វើនៅថ្ងៃពុធ ប៉ុន្តែថា លោកបានពន្យារពេលទៅថ្ងៃបុណ្យណូអែល ដោយសារតែលោកចង់ឲ្យវាជាប្រតិបត្តិការដ៏មានអត្ថន័យជា «និមិត្តរូប»។

នីហ្សេរីយ៉ា បានបញ្ជាក់កាលពីព្រឹកថ្ងៃសុក្រថា ខ្លួនបន្តសហការជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខ ដើម្បីដោះស្រាយការគំរាមកំហែងពីអំពើភេរវកម្ម និងអំពើជ្រុលនិយមដែលកំពុងបន្តកើតមាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm