ចិនអនុម័តច្បាប់ពាណិជ្ជកម្មបរទេសដែលត្រូវបានកែសម្រួល ដើម្បីពង្រឹងសមត្ថភាពសង្គ្រាមពាណិជ្ជកម្ម

2025/12/28 12:46:06 am        88

ប្រទេសចិន នៅថ្ងៃសៅរ៍ (ទី២៧ ខែធ្នូ) នេះ បានអនុម័តយល់ព្រមដល់ការកែប្រែលើផ្នែកដ៏សំខាន់នៃច្បាប់ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងសង្គ្រាមពាណិជ្ជកម្ម ទប់ស្កាត់ការនាំចេញក្រៅប្រទេស រាប់ចាប់ពីរ៉ែយុទ្ធសាស្ត្រ រហូតទៅតុក្កតាសិច ហើយនិងបើកចំហសេដ្ឋកិច្ចបន្ថែមទៀត ១៩សែនកោដិដុល្លា។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍នៅថ្ងៃទី២៧ ខែធ្នូនេះថា ការកែប្រែចុងក្រោយបំផុត ចំពោះច្បាប់ពាណិជ្ជកម្មបរទេសដែលត្រូវបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន នឹងចូលជាធរមាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ កំពុងរុះរើក្របខ័ណ្ឌច្បាប់ ទាក់ទងនឹងពាណិជ្ជកម្មរបស់ខ្លួន ដោយផ្នែក ដើម្បីបញ្ចុះបញ្ចូលសមាជិកនៃប្លុកពាណិជ្ជកម្មដ៏ធំឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលកើនឡើងជាលំដាប់របស់ប្រទេសចិន ពោលគឺជាមហាអំណាចផលិតកម្ម ដែលសមនឹងទទួលបានការរួមបញ្ចូលក្នុងកិច្ចពិភាក្សាសំខាន់ៗ ខណៈដែលទីក្រុងប៉េកាំងព្យាយាមកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។

ដោយត្រូវបានអនុម័តនៅឆ្នាំ១៩៩៤ និងត្រូវបានកែសម្រួល ៣ដង ចាប់តាំងពីប្រទេសចិន បានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០១ ថ្មីៗនេះ នៅឆ្នាំ២០២២ ច្បាប់ពាណិជ្ជកម្មបរទេសផ្តល់អំណាចដល់អ្នកបង្កើតគោលនយោបាយ ដើម្បីតបតត្រឡប់ទៅដៃគូពាណិជ្ជកម្មដែលស្វែងរកការទប់ស្កាត់ការនាំចេញរបស់ខ្លួន និងដើម្បីអនុម័តយន្តការនានា ដូចជា «បញ្ជីអវិជ្ជមាន» ដើម្បីបើកវិស័យដែលត្រូវបានរឹតត្បិត ចំពោះក្រុមហ៊ុនបរទេស។

សារព័ត៌មាន Xinhua បានឲ្យដឹងថា ការកែប្រែនេះក៏បន្ថែមនូវលក្ខខណ្ឌផ្តល់ជូន ដែលពាណិជ្ជកម្មបរទេស គួរតែ «បម្រើជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ» និងជួយកសាងចិនឲ្យទៅជា «ប្រទេសពាណិជ្ជកម្មដ៏រឹងមាំ»។ បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ បានឲ្យដឹងទៀតថា ការកែសម្រួលនេះ «ពង្រីក និងកែលម្អ» បន្ថែមនូវឧបករណ៍ផ្លូវច្បាប់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងក្រៅ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm