កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤នៅថ្ងៃនេះ

2022/03/03 07:59:04 pm        1.1 K

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ នៅថ្ងៃនេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២២នេះ សាលសន្និសីទចតុមុខ ។

ទិវាទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ត្រូវបានប្រារព្ធ នៅក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះបីរងការរំខាន​ពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជា​នៅតែបន្តយក​ចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ក្នុងនោះទិវាវប្បធម៌ជាតិមិនដែលត្រូវបានអាក់ខាន​ក្នុងការ​រៀបចំ​ម្ដងណាឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានផ្តល់អនុសាសន៍ឱ្យក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​ប្រើប្រាស់​ធនធាន​ដែលមានស្រាប់ ​ពិសេស​ធនធាន​ដែលអាចជួសជុល និងទាញយកមក​ប្រើឡើង​វិញបាន ​ព្រមទាំងការ​កៀរគរ​ធនធានពីដៃគូនានា ​ដូចជា​ មន្ត្រីចូល​និវត្តន៍​ អង្គការ​ សមាគម អាចារ្យ ​ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិត​ស្ម័គ្រចិត្ត ​និង​ប្រជាជន​នៅមូលដ្ឋាន តាមរយៈការ​ផ្តល់​ការ​លើកទឹកចិត្ត​ទៅតាមលទ្ធភាពជាក់ស្ដែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ​បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ​ពិសេស យុវជន ត្រូវមាន​មនសិការ​ស្នេហាជាតិ ​និងស្មារតីស្រឡាញ់​សិល្បៈវប្បធម៌ជាតិ ​ត្រូវរក្សាឲ្យជាប់​ក្នុងស្មារតី​និង​សកម្មភាព​របស់ខ្លួន ​ដែល​ជា​ទំពាំងស្នងឬស្សី ​និង​ជា​អ្នក​បន្តវេនទទួល​ខុសត្រូវ ​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌ជាតិទាំងនេះ​ឱ្យបាន​គង់វង្ស​ជានិច្ច​និរន្តរ៍។

បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ​សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការ​កំណត់​យក​តួអង្គ​យុវជន​សម្រាប់​ធ្វើ​ជា​ប្រធានបទ​របស់​ទិវាវប្បធម៌ជាតិ​ជា​បន្តបន្ទាប់ ​គឺមិនត្រឹមតែជាសារមួយ​ ដើម្បីបន្តរំលឹកដាស់តឿនដល់យុវជន កម្ពុជាឱ្យចូលរួម​កាន់​តែសកម្មក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ជាតិប៉ុណ្ណោះទេ​ ប៉ុន្តែក៏ជាអាទិភាព គន្លឹះមួយនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង​ដើម្បីអភិវឌ្ឍន៍​វប្បធម៌ជាតិផងដែរ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm