សហភាពមីយ៉ាន់ម៉ា បោះឆ្នោតនៅការបោះឆ្នោតមួយដែលត្រូវបានគេរិះគន់ថា ក្លែងក្លាយ

2025/12/28 08:40:28 pm        79

មីយ៉ាន់ម៉ាបោះឆ្នោតនៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរិះគន់ថា ជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ ក្នុងនោះគណបក្សនយោបាយធំៗ ត្រូវបានរំលាយចោល ភាគច្រើននៃមេដឹកនាំរបស់ពួកគេ ត្រូវបានដាក់ពន្ធនាគារ ហើយប្រហែលជាពាក់កណ្តាលនៃពលរដ្ឋនៅក្នុងប្រទេសមួយនេះ ទំនងជាមិនអាចបោះឆ្នោតបានឡើយ ដោយសារសង្រ្គាមស៊ីវិលកំពុងបន្ត ។

រដ្ឋាភិបាលយោធា រៀបចំការបោះឆ្នោតតាមដំណាក់កាលនៅថ្ងៃអាទិត្យទី ២៨ ខែធ្នូរនេះ រយៈពេលជិត ៥ឆ្នាំ ក្រោយពួកគេរឹបអូសអំណាចនៅក្នុងរដ្ឋប្រហារ ដែលបង្កឲ្យកើតមានក្រុមប្រឆាំងច្រើន និងធ្វើឲ្យមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល ។

ក្រុមសង្កេតការណ៍និយាយថា របបសឹកដោយមានការគាំទ្រពីចិន កំពុងស្វែងរកភាពស្របច្បាប់ និងពង្រឹងអំណាចរបស់ខ្លួន ខណៈព្យាយាមស្វែងរកច្រកចេញពីភាពជាប់គាំងនយោបាយដ៏បំផ្លិចបំផ្លាញនេះ ។

ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរួចទៅហើយ នៅតំបន់អាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ាត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះបង្កឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ ជាពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយមា្ចស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី Aung San Suu Kyi ។ 

វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា គឺជាវិបត្តិដ៏ធ្ងន់ធ្ងរជាងគេបំផុតមួយ នៅទ្វីបអាស៊ីបង្កឡើងដោយសង្គ្រាមស៊ីវិលកាន់តែខ្លាំងក្លា និងគ្រោះមហន្តរាយធម្មជាតិម្តងហើយម្តងទៀត ក្នុងនោះរួមទាំងរញ្ជួយដីដ៏ធំ កាលពីខែមីនាផងដែរ ។

អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា មនុស្ស ២០លាននាក់នៃប្រជាជន ៥១លាននាក់របស់មីយ៉ាន់ម៉ា ត្រូវការជំនួយ ខណៈដែលអតិផរណាកើនឡើង ហើយតម្លៃរូបិយប័ណ្ណធ្លាក់ចុះ បានធ្វើឲ្យប្រជាជនប្រហែលពាក់កណ្តាលធ្លាក់ចូលនៅក្រោមបន្ទាត់ភាពក្រីក្រ ។ 

យោងតាមការប៉ាន់ស្មានរបស់ UN បានឲ្យដឹងថា មនុស្សជាង ៣,៦លាននាក់ ត្រូវបានរត់ភៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះជនស៊ីវិលជាង ៦.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលបង្កឡើងដោយរដ្ឋប្រហារនេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm