លោក Zelenskyy នឹងជួបពិភាក្សាផែនការសន្តិភាពអ៊ុយក្រែន ជាមួយលោក Trump ខណៈរុស្ស៊ី បន្តវាយប្រហារ

2025/12/28 10:43:18 pm        127

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបើកជំនួបដ៏សំខាន់មួយនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ (២៨ ធ្នូ) នេះ ដើម្បីពិភាក្សាអំពីផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ស្របពេលការខ្វែងគំនិតគ្នានៅតែមានលើបញ្ហាសំខាន់ៗជាច្រើន និងការវាយប្រហារតាមអាកាសឥតឈប់ឈររបស់រុស្ស៊ី។

រុស្ស៊ីបានវាយប្រហារទីក្រុងគីវ និងតំបន់ផ្សេងទៀតទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីល និងយានដ្រូនរាប់រយគ្រឿងកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយបានបំផ្លាញបណ្ដាញអគ្គិសនី និងកម្ដៅ ក្នុងតំបន់មួយចំនួននៃរដ្ឋធានី ស្របពេលរដូវរងាដ៏កំណាច។ លោក Zelenskyy បានហៅការវាយប្រហារនោះថា ជាការឆ្លើយតបរបស់រុស្ស៊ី ចំពោះកិច្ចប្រឹងប្រែងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា លោកមានគម្រោងពិភាក្សាពីជោគវាសនាតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំនៅឯនិវេសនដ្ឋានរបស់លោក Trump ក្នុងរដ្ឋ Florida ក៏ដូចជាអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និងប្រធានបទផ្សេងៗទៀត ដែលជាបញ្ហាសំខាន់ក្នុងផែនការសន្តិភាព។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានទទូចម្តងហើយម្តងទៀតថា អ៊ុយក្រែនត្រូវប្រគល់តំបន់ Donbas ទាំងអស់ ខណៈផ្នែកខ្លះៗនៃតំបន់នេះ ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ។

ជំនួបទល់មុខគ្នារវាងលោក Zelenskyy ជាមួយលោក Trump ដែលគ្រោងធ្វើឡើងនៅម៉ោងក្នុងស្រុក ១ រសៀល (ពេលវេលានៅសហរដ្ឋអាមេរិក) បានកើតឡើងបន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតអស់ជាច្រើនសប្តាហ៍។ ទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាលើបញ្ហាជាច្រើន ហើយលោក Zelenskyy ផ្ទាល់ក៏បាននិយាយថា ផែនការសន្តិភាព ២០ចំណុចនេះ ត្រូវបានបញ្ចប់ ៩០% ទៅហើយ ប៉ុន្តែបញ្ហានៃទឹកដី នៅមិនទាន់ដោះស្រាយបាននៅឡើយទេ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm