អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រង​សំណង់​ក្នុង​រមណីយ​ដ្ឋានអង្គរ

2022/03/03 08:56:04 pm        1.1 K

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃម្សិលមិញ បានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីបុគ្គលិកនៅស្ថាប័ននោះ។

លោក ស៊ឹម ប៊ុនធឿន និងជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី ​និងគ្រប់គ្រងលំនៅដ្ឋានក្នុង​ឧទ្យានអង្គរ ​មានប្រសាសន៍ថា​ វគ្គបណ្តុះបណ្តាលនេះ​ មានគោលបំណងពង្រឹងសមត្ថភាព និងផ្តល់​ចំណេះដឹង​បន្ថែមដល់មន្ត្រី ​បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ​និងនិស្សិត លើការងារ​ពិនិត្យវាយតម្លៃ​អំពីសំណង់ និងការស្វែងយល់​ស៊ីជម្រៅពីបទដ្ឋាន​ច្បាប់​នៃការគ្រប់គ្រង​សំណង់ក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ​ ព្រមទាំង​នីតិវិធី​ក្នុងការ​ចុះសម្របសម្រួលការងារប្រកបដោយ​ប្រសិទ្ធិភាព ស្របតាម​ទិសដៅ​របស់អាជ្ញាធរជាតិអប្សរា ​ជាពិសេស​ដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹង​ដល់និស្សិត​លើ​កិច្ចការរបស់អាជ្ញាធរជាតិអប្សរា ​និងការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរបេតិកភណ្ឌពិភពលោក។

លោកថា ​មន្ដ្រី និងបុគ្គលិកនេះ​ ពួកគាត់មកពីនាយកដ្ឋានសណ្តាប់ធ្នាប់​ និងសហប្រតិបត្តិការ នាយកដ្ឋាន​រៀបចំដែនដី ​និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិត​មហាវិទ្យាស្ថាបត្យកម្ម​នៃសាកលវិទ្យា-ល័យភូមិន្ទ ​និងវិចិត្រសិល្បៈ ​សរុបចំនួន ១០០នាក់។

លោក ស៊ឹម ប៊ុនធឿន ​បន្ថែមទៀតថា ​ក្នុងសិក្ខាសាលាបានធ្វើបទបង្ហាញ ​៤ចំណុចសំខាន់​ៗ ​ដល់​សិក្ខាកាម រួមមាន៖ ១.ច្បាប់​គតិយុត្តិ ការគ្រប់គ្រង ​និងប្រើប្រាស់ដី ​ការ​បដិសេធច្បាប់សាងសង់ ការ​អនុញ្ញាត​ច្បាប់សាងសង់, ២.សំណង់​លំនៅដ្ឋានខ្មែរ​ លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទ​សំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេស​ នៃការសាងសង់ផ្ទះខ្មែរ ​និងការ​តុបតែង​កែលម្អ, ៣.ការផ្លាស់ប្ដូរ​សំណង់ផ្ទះខ្មែរ និងទី៤. គោលការណ៍​របស់អាជ្ញាធរ​ជាតិអប្សរាក្នុង​ការគ្រប់គ្រង​លំនៅដ្ឋាន​ប្រពៃណីក្នុងឧទ្យានអង្គរ។

ក្រោយពីបាន​បញ្ចប់វគ្គបណ្តុះបណ្តាលនេះ ​សិក្ខាកាមទាំងអស់ទទួល​បាននូវចំណេះដឹងនេះ ទៅ​អនុវត្តឱ្យមាន​ប្រសិទ្ធិភាព ​ដើម្បីធ្វើឱ្យប្រសើរឡើង​នូវបទដ្ឋាន​ក្នុង​ការរៀបចំដីធ្លី និង​ការគ្រប់គ្រង​សំណង់ក្នុងរមណីយដ្ឋាន​អង្គរ៕ អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm