មកទល់ព្រឹកនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់

2025/12/29 09:48:13 am        137

គិតមកទល់ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍ជួរមុខព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ កាលពីវេលាម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ឱ្យដឹង តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា បច្ចុប្បន្នកងកម្លាំងរបស់កម្ពុជា នៅបន្តតាមដានសភាពការណ៍ដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបគូសបញ្ជាក់ថា សេចក្ដីប្រកាសរួមបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ គឺជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងឯកការព្រមព្រៀងផ្សេងៗទៀត។

លោកជំទាវបានបញ្ជាក់ថាថា តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជា និងថៃ បានទទួលស្គាល់ និងវាយតម្លៃ អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។

លោកជំទាវបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន១១ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ៕

 

 

អត្ថបទដែលទាក់ទង

ក្រសួងការពារជាតិកម្ពុជា៖ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់
2025/12/29 12:33:01 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យការស្ថាបនាផ្លូវជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកគាស់ក្រឡ
2025/12/29 12:20:57 pm        1
ព្រះសង្ឃ​ បងប្អូនភៀសសឹក​ និងក្រុមការងារ បានបន្តរៀបចំដី និងដាំបន្លែបន្ថែម នៅមណ្ឌលស្នាក់នៅវត្តប្រសាទគោកចក ខេត្តសៀមរាប
2025/12/29 12:08:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការពារជាតិកម្ពុជា៖ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់

2025/12/29 12:33:01 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យការស្ថាបនាផ្លូវជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកគាស់ក្រឡ
2025/12/29 12:20:57 pm
​ព្រះសង្ឃ​ បងប្អូនភៀសសឹក​ និងក្រុមការងារ បានបន្តរៀបចំដី និងដាំបន្លែបន្ថែម នៅមណ្ឌលស្នាក់នៅវត្តប្រសាទគោកចក ខេត្តសៀមរាប
2025/12/29 12:08:37 pm
​រុស្ស៊ីរាយការណ៍ថាដណ្តើមយកបានទីតាំងលំនៅឋាន៦កន្លែងបន្ថែមទៀត ខណៈអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី
2025/12/29 11:54:12 am
​ប្រធានាធិបតីវ៉េណេស៊ុយអេឡា សរសើរយោធាដែល «មិនចុះចាញ់» ក្នុងពេលមានភាពតានតឹងជាមួយអាមេរិក
2025/12/29 11:46:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/29 05:32:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/28 01:45:04 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am