រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនាំយកគ្រឿងបរិភោគជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក

2025/12/29 09:47:57 pm        105

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី សប្បុរសជន និងអង្គការនគរទេព បាននាំយកអំណោយ មានគ្រឿងឧបភោគ-បរិភោគ យកទៅប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ និងចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់ផ្សេងៗក្នុង ខេត្តសៀមរាប។

​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងអង្គការនគរទេព នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករចំនួន ១០ តោន, កញ្ចប់សម្ភារៈប្រើប្រាស់ ១ ០០០ កញ្ចប់ និងទឹកបរិសុទ្ធចំនួន ១០០០ កេស ប្រគល់ជូន អាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក ទៅតាមតម្រូវការជាក់ស្តែង ដែលកំពុងស្នាក់នៅតាមតំបន់ផ្សេងៗគ្នា ក្នុងខេត្ត សៀមរាប។

 ជំនួយខាងលើទាំងនេះ បានមកពីទឹកចិត្តដ៏ថ្លៃថ្លា នៃការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី អង្គការនគរទេព និងសប្បុរសជននានា ក្រោមស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ ក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយប្រទេសជិត ខាង។ តាមរយៈការផ្តល់ជូនខាងលើនេះ ទោះបីជាអំណោយទាំងនេះមិនអាចដោះស្រាយរយៈពេលយូរ ក៏ប៉ុន្តែក៏ជាការចូលរួម ចំណែកក្នុងគ្រាកំពុងជួបការលំបាក ខណៈដែលជនភៀសសឹកមួយចំនួនបានបន្តស្នាក់នៅ និងមួយចំនួនបានវិលទៅកាន់ផ្ទះសម្បែង វិញក៏ដោយ។  

ជាងនេះទៀត ការផ្តល់ជូននេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភ គាំទ្រ និងសម្រាលការលំបាក របស់ជនភៀសសឹកដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្ន នៅទីកន្លែងសុវត្ថិភាព ក្រោមការសម្របសម្រួល និងយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្ត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm