ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងជំរំគ្មានរបៀបរៀបរយ នៅក្នុងប្រទេសបង់ក្លាដែស បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ដឹកនាំ ដោយសង្ឃឹមថា វាអាចធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌ និងស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការវិលត្រឡប់របស់ពួកគេ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

ជំរំទាំងនេះ លាតសន្ធឹងលើផ្ទៃដីជាង ៣.២៣០ ហិកតា នៅក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស គឺជាជម្រករបស់សមាជិក ១,៧ លាននាក់នៃក្រុមគ្មានរដ្ឋ ដែលភាគច្រើនបានរត់គេចពីការបង្ក្រាបរបស់យោធាក្នុងឆ្នាំ ២០១៧ ដែលឥឡូវនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍ នៅតុលាការរបស់អង្គការសហប្រជាជាតិ។
កាលពីខែកក្កដា ជនភៀសខ្លួនបានធ្វើការបោះឆ្នោតលើកដំបូងរបស់ពួកគេ ចាប់តាំងពីពួកគេ បានមកដល់ កាលពី ៨ ឆ្នាំមុន ដែលនាំឲ្យមានការបង្កើតក្រុមប្រឹក្សារួបរួម Rohang (UCR)។

លោក Khairul Islam អាយុ ៣៧ ឆ្នាំ ដែលមានអាជីវកម្មឈើដ៏រីកចម្រើននៅស្រុកកំណើត បាននិយាយថា៖«ពួកគេកំពុងធ្វើការ ដើម្បីនាំយើងត្រឡប់ទៅផ្ទះសម្បែងវិញ»។
ក្រុមប្រឹក្សាថ្មីនេះ បាននាំមកនូវក្តីសង្ឃឹមដល់លោក ស្របពេលអនាគតដែលមិនប្រាកដប្រជា។
លោកបាននិយាយថា៖«យើងស្ទើរតែមិនអាចដកដង្ហើម នៅក្នុងបន្ទប់ដ៏ចង្អៀតនៅក្នុងជំរំទាំងនេះ...សមាជិកគ្រួសាររបស់យើងទាំងអស់ រស់នៅក្នុងបន្ទប់តែមួយ»៕